郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖សូមដាស់តឿនលោក Christopher Francis Pattenនិងបក្ខពួករបស់លោកថា ប្រទេសរបស់អស់លោកក៏មានច្បាប់សន្តិសុខជាតិដែរ

2020-05-25 17:05:32 cri

   ស្រប​ពេល​ដែល​រដ្ឋាភិបាល​មជ្ឈិម​ចិន​បាន​សម្រេច​ចិត្ត​បំពេញ​បន្ថែមកង្វះ​ខាត​ខាង​​សន្តិសុខជាតិ​នៅ​​ហុងកុង ដែល​ជា​ការ​ឆ្លើយ​តប​​ក្តី​បំណង​​របស់​អ្នក​ក្រុង​ហុងកុង ប៉ុន្តែ​លោកChristopher Francis Patten អ្នក​កាន់​អំណាច​ផ្តាច់​ការ​ចុង​ក្រោយ​ក្នុង​​សម័យ​អាណានិគម​លើ​ទឹក​ដី​ហុងកុង​ និង​បក្ខ​​ពួក​របស់​លោក​បែរ​ជា​ស្រែក​ថា “ការ​បង្កើត​ច្បាប់​សន្តិសុខជា​តិ​នៅ​​ហុងកុង​គឺ​ផ្ទុយពី​បំណង​របស់​​អ្នក​ក្រុង​ហុងកុង ” “​ប៉េកាំងតាក់​តែង​​ច្បាប់​សន្តិសុខ​ហុងកុង​បាន​ផ្ទុយ​នឹង​សេចកី្ត​ថ្លែង​ការណ៍​រួម​រវាង​ចិន​និង​អង់គ្លេស”។

图片默认标题_fororder_彭定康1

      សូម​បញ្ជាក់​ថា «​សេចកី្ត​ថ្លែងការណ៍​រួម​រវាង​ចិន​និង​អង់គ្លេស»​បាន​កំណត់​យ៉ាង​ច្បាស់​ថា បន្ទាប់​ពី​ហុងកុង​វិល​ត្រឡប់​ចូល​មាតុភូមិវិញ ច្បាប់​មូលដ្ឋាន​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុងនឹងត្រូវ​​ប្រើ​​ជំនួស​ឱ្យ​​«​សេចកី្ត​ថ្លែងការណ៍​រួម​រវាង​ចិន​និង​អង់គ្លេស​» ដោយ​ក្លាយ​ជា​ច្បាប់​មូលដ្ឋាន​សម្រាប់​ស្វ័យ​​គ្រប់​គ្រង​​របស់​ហុងកុង​ ។ មិន​ថា​«​សេចកី្ត​ថ្លែងការណ៍​រួម​រវាង​ចិន​និង​អង់គ្លេស»​​នៅ​ពេល​ហុងកុង​នៅ​មិន​ទាន់​វិល​ត្រឡប់ចូល​មាតុភូមិវិញ​ ឬ​មួយ​ក៏​ច្បាប់​មូលដ្ឋាន​ហុងកុង​នៅ​ពេល​ហុងកុង​​វិល​ត្រឡប់ចូល​មាតុភូមិវិញនោះ​ទេ ​ គឺ​សុទ្ធតែ​មិន​បាន​ផ្តល់​សិទ្ធិ​អំណាច​ដល់​កម្លាំង​បរទេស​ណា​មួយ​ ​ក្នុង​នោះ​ក៏​រួម​មាន​ទាំង​ពួក​អតីត​អាណានិគមផង​ ឱ្យ​ធ្វើ​ការ​ជ្រៀត​ជ្រែក​ចំពោះ​កិច្ច​ការ​ហុងកុង​​និង​កិច្ច​ការ​ផ្ទៃក្នុង​របស់ប្រទេស​ចិន​នោះ​ឡើយ ។

      នៅ​លើ​ពិភពលោក​ ប្រទេស​ដែល​មាន​អធិបតេយ្យភាព​និង​ឯករាជ្យ​ទាំង​ស្រុង ក្នុង​ដែន​របស់​ប្រទេស​នោះ ក្នុ​ងនោះ​ក៏​បូក​រួម​ទាំង​ភូមិភាគ​ស្វយ័ត​ផង គ្មាន​តំបន់​ណា​មួយ​ដែល​មិន​បាន​​ទទួល​​ការ​ធានា​ការ​ពារ​ពី​ច្បាប់​សន្តិសុខជាតិ​​នោះ​ទេ ។ នៅ​ប្រទេស​អង់គ្លេស ច្បាប់​ដែ​លពាក់​ព័ន្ធ​នឹង​សន្តិសុខ​ជាតិ​​ មាន​ចែង​ក្នុង​ច្បាប់​គ្រប់​ប្រភេទ​ក្នុង​អំឡុង​ពេល​ជិត​២០០ឆ្នាំ​ ច្បាប់​ទាំង​នេះ​មាន​សុពលភាព​ក្នុង​ដែន​ដី​ទាំងអស់របស់​ប្រទេស​អង់គ្លេស​ ក្នុង​នោះ​បូក​រួម​ទាំង​ភូមិភាគ​ស្វយ័ត​ស្កុតឡេន​ផង​ដែរ ។

      ទំហំ​ផ្ទៃ​ដី​និង​ប្រជាជន​នៃ​ប្រទេស​ចិន​ធំ​ជាងនិង​ច្រើន​ជាង​​ដប​ដង​បើធៀប​នឹង​ប្រទេស​អង់គ្លេស ដូច្នេះ​ហើយ​បាន​ជា​លើ​វិស័យ​​ការពារ​សនិ្តសុខ​ជាតិ និង​គាំពារ​សន្តិភាព​​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ប្រទេស​ចិន​មាន​ទំនួល​ខុ​សត្រូវ​និង​កាត្វកិច្ច​កាន់​តែ​ធំ ។ ច្បាប់​សន្តិសុខ​ជាតិ​នៃ​ប្រទេស​ចិន​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្លួន​ ក្នុ​ងនោះ​ក៏​រួម​មាន​ទាំង​អ្នក​ក្រុង​ហុងកុងទាំង​អស់​ផង ទទួល​បាន​​​សុវត្ថិភាព​និង​ស្ថិរភាព​កាន់​តែ​ច្រើន​ ៕

图片默认标题_fororder_彭定康2

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស