刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងសួរសុខទុក្ខចំពោះប្រជាជននៅខេត្តHubeiម្តងទៀត ដោយគូសបញ្ជាក់ថា មជ្ឈិមបក្សកុម្មុយនិស្តចិននឹងបន្តបង្កើនកម្លាំងគាំទ្រដល់ខេត្តនេះ

2020-05-25 16:13:04 cri

    សន្និសីទ​ប្រចាំ​ឆ្នាំ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉េកាំង។​ថ្ងៃទី​២៤ ខែឧសភា ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​បាន​អញ្ជើញ​ចូលរួម​ការ​ពិគ្រោះពិភាក្សា​នៃ​គណៈប្រតិភូ​ខេត្តHubei ​ដោយ​បាន​គូសបញ្ជាក់ថា​ ​រដ្ឋាភិបាល​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​និង​សហគ្រាស​មជ្ឈិម​ចិន​នឹង​បន្ត​បង្កើន​កម្លាំង​គាំទ្រ​​ចំពោះ​ខេត្តHubei​ឱ្យ​ស្តារ​ឡើង​វិញ​បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​-១៩ ធ្វើ​ឱ្យ​ឧត្តមភាព​​ផ្នែក​គោលនយោបាយ​ក្លាយ​ទៅ​ជា​ឧបត្តមភាព​​ផ្នែក​អភិវឌ្ឍ។

图片默认标题_fororder___172.100.100.3_temp_9500032_1_9500032_1_1_7d948828-d12e-43e8-bca9-3963884e9901

    លោក​ស៊ីជីនភីង​បន្ត​ទៀតថា​ ​​ឋានៈដ៏សំខាន់​របស់​ខេត្តHubei​​ក្នុង​​ការ​អភិវឌ្ឍ​ឋ្នាក់​​តំបន់​និង​ថ្នាក់​ជាតិ​ប្រទេស​នៃ​ចិន​គឺ​មិន​កែប្រែ​នោះទេ ដូច​នេះ ​ត្រូវជួយ​ដោះស្រាយ​ការ​លំបាក​ដែល​សហគ្រាស​ជា​ពិសេស​មីក្រូសហគ្រាស សហគ្រាស​ធុន​តូច​និង​មធ្យម​កំពុង​ប្រឈមមុខ​ ​ដាក់​ចេញ​​និង​អនុវត្ត​ឱ្យ​បាន​ឆាប់​នូវ​វិធានការ​គ្រប់​បែបយ៉ាង​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​ ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​​បណ្តាល​មកពី​​ជំងឺ​កូវីដ-១៩​ឱ្យ​ដល់​កម្រិត​ទាប​បំផុត​ពោល​គឺ​ត្រូវ​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង​​ដែល​អាច​ធ្វើទៅបាន។​ចាត់​ចែង​​ការងារ​ខាង​ការ​បង្កើត​ឱកាស​​ការងារ​សម្រាប់​​ក្រុម​មនុស្ស​សំខាន់​ដូច​ជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ពី​​សកលវិទ្យាល័យ​ជា​ដើម​និង​ធានារដល់​​ជីវភាព​រស់​នៅ​ជា​មូលដ្ឋាន​របស់​ប្រជាជន​ ​ត្រូវ​​បំពេញ​ភារកិច្ច​លុបបំបាត់​ភាពក្រីក្រ​របស់​ជន​ក្រីក្រ​នៅសេស​សល់​ឱ្យ​បាន​ជា​ដាច់​ខាត​៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស