魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គ្រប់មជ្ឈដ្ឋាននៃទ្វីបអាហ្វ្រិកសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការបន្តពង្រីកការបើកទូលាយរបស់ប្រទេសចិន

2020-05-24 16:22:38 cri

   

图片默认标题_fororder_非洲各界

   ការ​បើកធ្វើ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​និង​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​ឆ្នាំ ​២០២០ ​បាន​ប្រមូលផ្តុំ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​សកល ​ហើយ​ក៏​ជា​ក្តីរំពឹង​របស់​ឥស្សរជន​មកពី​គ្រប់មជ្ឈដ្ឋាន​នៃ​អាហ្វ្រិក​ផងដែរ។​កាលពី​ប៉ុន្មាន​ថ្ងៃពីរបី​មក ​អ្នកសារព័ត៌មាន​បាន​ធ្វើ​បទសម្ភាសន៍​តាម​ប្រព័ន្ធវីដេអូ​ជាមួយ​អ្នកជំនាញ​និង​អ្នកប្រាជ្ញ​មកពី​បណ្តាប្រទេស​អាហ្វ្រិក​ជាច្រើន ​ពួកគេ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ​របស់​ចិន​ក្នុង​ការពង្រីក​ភាពបើកទូលាយ​ដោយ​មិន​ងាក​រ៉េ ​ធ្វើឱ្យ​ខ្សែសង្វាក់​នៃ​ឧស្សាហកម្ម​និង​ផ្គត់ផ្គង់​មានស្ថិរភាព​និង​ជំរុញ​ការ​កែទម្រង់​និង​ការអភិវឌ្ឍ​តាមរយៈ​ការ​បើក​ទូលាយ។​

    លោក ​Gert ​Grobler ​គឺជា​អតីត​មន្រ្តី​ការទូត​នៃ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​និង​សហប្រតិបត្តិការ​អាហ្វ្រិកខាងត្បូង​។​លោក​បាន​ថែ្លងនៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ថា ​ការដែល​ប្រទេស​ចិន​មិនបាន​កំណត់​គោលដៅ​អភិវឌ្ឍន៍​ជាក់លាក់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ក្នុង​របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​នៅ​ឆ្នាំនេះ​នោះ​ទេ ​គឺ​ជា​សេចក្តីសម្រេចចិត្ត​បែប​សមហេតុផល​និង​វិទ្យាសាស្ត្រ​ដែល​បាន​ធ្វើឡើង​ដោយ​ប្រទេសចិន​ក្នុង​បរិបទ​នៃ​ការ​រង​ផលប៉ះពាល់​ដែល​បណ្តាល​មកពី​ការរាតត្បាត​នៃ​ជំងឺឆ្លង​និង​មាន​ភាព​មិន​ប្រាកដប្រជា​យ៉ាងខ្លាំង​។​

图片默认标题_fororder_南非前外交官

    ប្រធាន​សមាគម​កិច្ចសហប្រតិបត្តិការ​និង​អភិវឌ្ឍន៍​រវាង​ចិន​និង​អាហ្វ្រិក​នៃ​ប្រទេស​ម៉ារ៉ុក​បាន​ថែ្លង​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ថា ​ប្រទេសចិន​បាន​ធ្វើ​ការចាត់ចែង​យ៉ាង​ជាក់លាក់​សម្រាប់​ការរួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែក្រវាត់​និង​ផ្លូវ"​ដែល​មាន​គុណភាព​ខ្ពស់​និង​ការជំរុញ​សេរីភាវូបនីយកម្ម​និង​កម្រិត​សម្រប​សម្រួល​ផ្នែក​ពាណិជ្ជកម្ម​និង​វិនិយោគ​ជាដើម ​វាមាន​លក្ខណៈ​ចំគោលដៅ​យ៉ាងខ្លាំង។​គ្រប់មជ្ឈដ្ឋាន​នៅ​ម៉ារ៉ុក​នឹង​ឆ្លើយតប​យ៉ាងសកម្ម​ចំពោះ​គំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​និង​ផ្លូវ"​និង​ពង្រឹង​កិច្ចសហប្រតិបត្តិ​ការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ប្រទេសចិន៕​

图片默认标题_fororder_摩洛哥

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស