រសៀលថ្ងៃទី២៣ខែឧសភា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញទៅសួរសុខទុក្ខសមាជិកមជ្ឈដ្ឋានសេដ្ឋកិច្ចដែលចូលរួមកិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ ព្រមទាំងបានចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាជាក្រុមជាច្រើន។
ថ្លែងក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាជាក្រុមជាច្រើន លោក ស៊ី ជីនភីង បានថ្លែងថា សហគ្រាសឯកជននៅប្រទេសចិនដែលពោរពេញដោយក្តីសង្ឃឹម ពេលដំបូងពិតជាធ្វើពីបាតដៃទទេរ ប៉ុន្តែមកដល់សព្វថ្ងៃនេះ សហគ្រាសឯកជនទទួលបានការវិវឌ្ឍរីកចម្រើនដោយទ្រង់ទ្រាយធំ ហើយបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសង្គមនិយមដែលមានលក្ខណៈពិសេសនៃប្រទេសចិននាពេលបច្ចុប្បន្ន ពិតជាអស្ចារ្យណាស់។ យើងគួរតែស្វែងរកឥតឈបឈរ ខិតខំប្រឹងប្រែងឥតឈបឈរ ហើយនិងពុះពារឧបសគ្គឥតឈបឈរ។