郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង លើកឡើងថាត្រូវប្រកាន់ខ្ជាប់ចាត់ទុកប្រជាជនជាគោល ឱ្យប្រជាជនមានជីវភាពធូរធារ

2020-05-24 09:10:29 cri

    រសៀ​ល​ថ្ងៃទី ២២ ខែ​ឧសភា ពេល​ចូល​រួម​កិច្ចប្រជុំ​​ពិនិត្យ​ពិភាក្សាជាក្រុម​​នៃ​​តំណាង​ប្រជាជន​របស់​​ភូមិភាគ​ស្វយ័ត​ជនជាតិ​ភាគតិច​ម៉ុងហ្គោលី​ក្នុង​ដែលអញ្ជើញទៅចូល​រួម​មហាសន្និបាត​លើក​ទី​៣​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិននីតិកាល​ទី​១៣​ លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​បក្ស​បាន​គូស​បញ្ជាក់​ថា បក្សកុម្មុយនិស្តចិន​បានចាក់ឬសគល់​ក្នុង​ប្រជាជន បក្ស​បានធ្វើ​ឱ្យ​ប្រជាជន​សាមគ្គី​គ្នា​​និង​ដឹក​នាំ​ប្រជាជនធ្វើ​បដិវត្ត កិច្ចកសាង​និង​ធ្វើ​កំណែ​ទម្រង់ គោលដៅជា​ឬសគល់​គឺ​ចង់​ឱ្យ​ប្រជាជនមានជីវភាព​ធូរធារ ។

图片默认标题_fororder_好日子1

    ចាប់ពី​ឆ្នាំ ២០១៤ រហូតដល់​ឆ្នាំ​នេះ លោក ស៊ី ជីនភីង​ធ្លាប់​ចុះ​ទៅ​ត្រួត​ពិនិត្យ​ការងារ​នៅ​ភូមិភាគ​ម៉ុង​ហ្គោលលីក្នុង​ពីរ​លើក​ ហើយ​បាន​ចូល​រួម​កិច្ច​ប្រជុំ​ពិនិត្យ​ពិភាក្សា​ជា​ក្រុម​នៃ​​តំណាង​ប្រជាជន​ភូមិភាក​ម៉ុងហ្គោលី​ក្នុង​បីលើក លោក​បាន​យក​ចិត្ត​ទុក​ដាក់​វាល​ស្មៅ​ម៉ុងហ្គោលី​ជា​ប់​ជា​និច្ច ។

图片默认标题_fororder_好日子2

    លោក ស៊ី ជីនភីង យក​ចិត្ត​ទុក​ដាក់ខ្ពស់​ចំពោះ​បញ្ហា​ការ​លុប​បំបាត់​ភាព​ក្រីក្រ និង​ការ​អភិវឌ្ឍ​អេកូ​បរិស្ថាននៅ​តំបន់​វាល​ស្មៅ ។ ពេល​ថ្លែង​សុន្ទរកថា លោក ស៊ី ជីនភីង បាន​លើក​ឡើង​ថា បក្ស​កុម្មុយនិស្តចិន​គ្មាន​ផល​ប្រយោជន៍ខ្លួន​ជាពិសេស​ទេ ក្នុង​ពេលណាៗ​ទាំង​អស់ បក្ស​សុទ្ធតែ​ចាត់​ទុក​ផល​ប្រយោជន៍​របស់​ប្រជាជន​ជា​អាទិភាព​ទីមួយ ។

图片默认标题_fororder_好日子3

    លោក ស៊ី ជីនភីង​បាន​គូស​បញ្ជាក់​ទៀត​ថា បើ​សិន​ជា​បក្ស​របស់ចិន​ចង់​កាន់​អំណា​ច​ក្នុង​រយៈពេល​យូរ នោះ​ចាំបាច់​ត្រូវ​រួម​សុខ​រួម​ទុក្ខ​ រួម​ចិត្ត​រួម​ថ្លើម​ជា​មួយ​ប្រជាជន ។ ចាំបាច់​ត្រូវ​ចាត់​ទុក​ការផ្តល់​សុខ​សុភមង្គល​និង​ផល​ប្រយោជន៍​ជូន​ដល់​ប្រជាជនជា​ស្នាដៃ​សំខាន់​ជាង​គេ ។ ប្រទេស​ចិន​នឹង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ក្នុង​គោល​បំណងបំពេញ​តម្រូវការ​ខាង​ជីវភាព​របស់​ប្រជាជនជា​បន្ត​បន្ទាប់ ។ ព្រម​និងខិត​ខំ​ប្រឹង​ប្រែង​ឱ្យ​ប្រជាជន​មើល​ឃើញការ​កែលម្អ​ និង​ទទួល​បាន​ផល​ប្រយោជន៍​ជាក់​ស្តែង ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស