孙玲玲
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

តំណាងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននិងសមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននៃតំបន់រដ្ឋបាលពិសេសហុងកុងថ្លែងថា របៀបវារៈនៃការពិភាក្សាដែលពាក់ព័ន្ធនឹងតំបន់ហុងកុងនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនអំណោយផលដល់តំបន់ហុងកុងមានស្ថិរភាពជាយូរអង្វែង

2020-05-24 16:14:05 cri

    តំណាងនៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​និងសមាជិក​នៃសភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​នៃតំបន់​រដ្ឋបាលពិសេស​ហុងកុង​ជាច្រើនរូប​បានថ្លែងថា​ ការកសាង​និង​បំពេញ​ប្រព័ន្ធច្បាប់​និងយន្តការ​ប្រតិបត្តិ​សម្រាប់​គាំពារសន្តិសុខ​ជាតិនៃ​តំបន់ហុងកុង​ពីស្រទាប់ជាតិ​ នឹងបង្ការនិង​គ្រប់គ្រង​ហានិភ័យ​សន្តិសុខ​ជាតិដោយ​មានប្រសិទ្ធភាព​និងគាំពារតំបន់​ហុងកុងមាន​សន្តិសុខនិង​ស្ថិរភាព​ជាយូរ ។

图片默认标题_fororder_822845504

    លោក​ Henry ​Tang ​សមាជិក​នៃសភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​បានថ្លែងថា​ បើគ្មាន​សន្តិសុខជាតិ​ ក៏គ្មាន​វិបុលភាព​និងស្ថិរភាពនៃ​តំបន់ហុងកុង​ ។ ក្នុង​សភាពការណ៍​ដែលសន្តិសុខ​ជាតិរងការគំរាម​កំហែងដ៏ធ្ងន់ធ្ងរ​និងខ្វះច្បាប់​មានពាក់ព័ន្ធ​ នោះ ​មជ្ឈិមចិន​ជួយដោះស្រាយ​បញ្ហាលេចធ្លោ​ក្នុងវិស័យ​គាំពារសន្តិសុខ​ជាតិនៃតំបន់​ហុងកុងគឺ​ជារឿងប្រក្រតី ។

图片默认标题_fororder_671904394

    លោកស្រី​ Maria ​Tam ​អនុប្រធាននៃ​គណៈកម្មាធិការ​ច្បាប់មូលដ្ឋាន​នៃតំបន់​រដ្ឋបាល​ពិសេស​ហុងកុងនៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍នៃ​សភាតំណាង​ប្រជាជនទូទាំង​ប្រទេសចិន​បានថ្លែងថា ​ចំពោះតំបន់​ហុងកុង​ ការពារសន្តិសុខ​ជាតិនៅតែជា​អំណាចនិង​ភារកិច្ចទីចុង​បំផុតរបស់​ជម្ឈិមចិនដែរ​ ។ អំពីតំបន់​ហុងកុង​ បើចង់មាន​ស្ថិរភាព​យូរអង្វែង​ គាំពារ​“ប្រទេសមួយ​​ប្រព័ន្ធ​គ្រប់គ្រងពីរ​” គឺគួរតែ​តាក់តែង​ច្បាប់ ​ដើម្បីនាំឱ្យ​ការប៉ុនប៉ង​ប្រឆាំង​រដ្ឋាភិបាល​មជ្ឈិមនិង​ធ្វើឱ្យតំបន់​ហុងកុងមាន​ចលាចល​របស់​មនុស្សទាំងនេះ​មិនអាច​ដំណើរការ​បាន ។

អ្នកបកប្រែ:孙玲玲

ពិភាក្សា()