魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជននៃប្រទេសជាច្រើនថែ្លងថា មហាសន្និបាតនៃសភាទាំងពីរនឹងបង្រួបបង្រួមកម្លាំងសម្រាប់ការអភិវឌ្ឍនៃប្រទេសចិននិងពិភពលោក

2020-05-24 16:21:47 cri

   

图片默认标题_fororder_西佐夫

   នាពេល​ថ្មីៗ​នេះ ​ឥស្សរជន​នៃ​ប្រទេស​ជាច្រើន​បាន​ថែ្លងថា ​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​នៃ​ប្រទេស​ចិន​បាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ចិន​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ខណៈ​ការ​បង្ការ​និង​គ្រប់គ្រង​ការរាតត្បាត​នៃ​ជំងឺឆ្លង ​ហើយ​ជឿជាក់ថា ​សេដ្ឋកិច្ចចិន​នឹង​ងើបឡើងវិញ​ជា​បណ្តើរៗ​នូវ​ភាពរស់វវើក​និង​លើកកម្ពស់​ជំនឿចិត្ត​នៃ​ការ​ស្តារ​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​។​

    ឥស្សរជន​នៃ​មជ្ឈដ្ឋាន​នយោបាយ​និង​បញ្ញវន្ត​នៅ​ក្រៅប្រទេស​បាន​ថែ្លងថា ​កាលពី​ឆ្នាំមុន​កន្លង​មក ​សេដ្ឋកិច្ច​របស់​ប្រទេសចិន​សម្រេច​បាន​នូវ​កំណើន​នឹងនរ។​ទោះបី​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​ជំងឺឆ្លង​ក៏ដោយ ​ប៉ុន្តែ​ជឿជាក់ថា ​ប្រទេសចិន​អាច​កាត់បន្ថយ​ផល​ប៉ះ​ពាល់​នៃ​ការរីករាលដាល​នៃ​ជំងឺឆ្លង​ដល់​អប្បបរមា​បំផុត​ទៅលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ក៏​មាន​សារៈសំខាន់​សម្រាប់​ពិភពលោក​ផងដែរ។​

    អ្នកស្រាវជ្រាវ​មួយរូប​នៃ​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​អាស៊ីប៉ាស៊ីហ្វិក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​រុស្ស៊ី​បាន​ថែ្លងថា ​មហាសន្និបាត​នៃ​សភា​ទាំង​ពីរ​នៃ​ប្រទេសចិន​មិន​បាន​ដាក់​ចេញ​នូវ​គោលដៅ​ជាក់លាក់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ពេញមួយឆ្នាំ​នោះទេ។​សេចក្តី​សម្រេចចិត្ត​នេះ​គឺ​សមហេតុផល​។លោក​យល់ឃើញ​ថា ​ប្រទេសចិន​អាច​ផ្តោតសំខាន់​លើ​ការ​ស្វែង​រក​ការអភិវឌ្ឍ​ដែល​មានគុណភាព​ខ្ពស់ ​ហើយ​បន្ត​យកចិត្តទុកដាក់​លើ​គ្រប់វិស័យ ​ដូច​ជា ​ការ​លុបបំបាត់​ភាពក្រីក្រ​និង​ការ​ដោះស្រាយ​បញ្ហា​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ជាដើម​។​

    លោក ​Carlos ​Correa ​នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ភាគខាងត្បូង​បាន​លើកឡើង​ថា ​ការ​ងើប​ឡើងវិញ​នូវ​ភាពរស់រវើក​នៃ​សេដ្ឋកិច្ចចិន​នឹង​នាំមក​នូវ​ផលវិជ្ជមាន​ដល់​បណ្តាប្រទេស​ជាច្រើន។​លោក​គិតថា ​នេះ​ក៏ជា​គោលបំណង​របស់​ពិភពលោក​ទាំងមូល​ផង​ដែរ។​ការ​ស្តារ​ឡើងវិញ​នៃ​សេដ្ឋកិច្ចចិន​នឹង​ជំរុញ​ពិភពលោក​ទាំងមូល​៕​

图片默认标题_fororder_南方中心主任

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស