李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ៖ ត្រូវការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនដោយមិនខ្លាចលះបង់អ្វីៗទាំងអស់

2020-05-23 15:26:10 cri

       មហាសន្និបាត​លើកទី៣​នៃសភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាល​ទី ១៣ បាន​​បើក​ធ្វើឡើនៅក្រុង​ប៉េកាំង​កាលពី​ព្រឹក​ថ្ងៃ​ទី​ ២២ ខែ​ឧសភា ។ កាលពី​រសៀល​ថ្ងៃ​ដដែល​នោះ​ លោក​ស៊ី ជីនភីង អគ្គលេខាធិការ​គណៈកម្មាធិករា​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​បាន​រូម​ជា​មួ​យ​តំណាង​ប្រជាជន​នៃ​ភូមិភាគ​ស្វ័យ័តម៉ុង​ហ្គោលី​ក្នុង​ដើម្បី​ធ្វើ​​​ការ​ពិនិត្យ​ពិភាក្សា​ទៅលើ​របាយការណ៍ការងារ​នៃ​រដ្ឋាភិបាល​ ។ លោក​បាន​ថ្លែង​ថា​ ជា​និច្ចកាល​ បក្សកុម្មុយនិស្ត​ចិន​បានចាត់ទុក​ផលប្រយោជន៍​របស់​ប្រជាជន​ជា​ចម្បង​​ និង​ប្រកាន់​ខ្ជាប់​នូវ​គំនិត​អភិវឌ្ឍន៍​ដែល​ទុក​ប្រជាជន​ជា​ស្នូល​ មិន​ថា​បាន​ជួប​បញ្ហា​ប្រឈម​និង​សម្ពាធ​ធំ​ប៉ុណ្ណា​ ឬក៏ត្រូវ​លះបង់យ៉ាង​ខ្លាំង​ក្តី​ ក៏​មិន​ផ្លាស់​ប្តូរគំនិតនេះ​​ជា​ដាច់​ខាត​ ។  យើង​អាច​លះ​បង់​អ្វី​ៗទាំងអស់ដើម្បី​​ការពារ​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន ​ តម្កល់ទុក​ប្រជាជន​និង​អាយុជីវិត​ជា​សំខាន់​ ។

 

图片默认标题_fororder_1126021347_15901545452281n

 

图片默认标题_fororder_1126021347_15901545452841n

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស