李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋបាលតំបន់រដ្ឋបាលពិសេសហុងកុងនឹងខិតខំប្រឹងប្រែងគួបផ្សំនឹងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ដើម្បីបញ្ចប់ការតាក់តែងច្បាប់មានពាក់ព័ន្ធ

2020-05-23 15:31:23 cri

     កាលពី​យប់​ថ្ងៃទី ២២ ខែឧសភា លោកស្រី​ប្រធាន​រដ្ឋបាល​នៃតំបន់​រដ្ឋបាល​ពិសេស​ហុងកុង​បាន​ដឹកនាំ​អគ្គនាយក​នៃនាយកដ្ឋាន​ទាំងអស់​និង​សមាជិក​សន្និសីទ​រដ្ឋបាល​ធ្វើសន្និសីទ​សារព័ត៌មាន ។ លោកស្រី​ថ្លែងថា រដ្ឋបាល​នៃតំបន់​រដ្ឋបាល​ពិសេស​ហុងកុង​គាំទ្រ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​កសាង​របបច្បាប់​និងយន្តការ​ប្រតិបត្តិ​ស្តីពី​ការធ្វើឱ្យ​ហុងកុង​មានភាពពេញលេញ​និង​គាំពារ​សន្តិសុខ​ជាតិ​ពីលើ​ស្រទាប់​ជាតិ ការងារ​តាក់តែង​ច្បាប់​មានពាក់ព័ន្ធ​មានភាព​ចាំបាច់​និងភាពបន្ទាន់ ។

    លោកស្រី​ថ្លែងថា ហុងកុង​បានវិល​ត្រឡប់មក​មាតុប្រទេសចិន​វិញ​ជិត​២៣​ឆ្នាំហើយ ការងារ​តាក់តែង​ច្បាប់​ដោយ​ខ្លួនឯង​នៅក្រោម​ក្របខ័ណ្ឌ​មាត្រាទី២៣​នៃច្បាប់​មូលដ្ឋាន​នៃតំបន់ហុងកុងដើម្បី​ហាមឃាត់​អំពើ​បំផ្លាញ​សន្តិសុខជាតិ មិនមាន​ការវិវឌ្ឍន៏​អីឡើង​ដោយសារតែ​មូលហេតុ​ផ្សេងៗ ។ ការនេះ​គួរឱ្យ​អស់សង្ឃឹម ។ ឆ្នាំទៅ ហុងកុង​បានលេចចេញ​ហានិភ័យ​បំផ្លាញដល់​សន្តិសុខជាតិ​កាន់តែ​លេចធ្លោ អួតអាង​ឯករាជ្យ​ហុងកុង​ដោយមាន​ការចាត់ចែង មួលបង្កាច់​គោលការណ៍​ប្រទេស ១ របបគ្រប់គ្រង​ៗ ថែមទាំងមាន​ការស្នើសុំ​បរទេស​ជ្រៀតជ្រែក​កិច្ចការ​ហុងកុង វាបាន​ប៉ះដល់​ខ្សែបន្ទាត់​ក្រហម​យ៉ាងធ្ងន់ធ្ងរ ។ សន្តិសុខជាតិ​គឺជា​រឿងចម្បង​នៃប្រទេស​នីមួយៗ តំបន់​រដ្ឋបាល​ពិសេសហុងកុង​គឺជា​ចំណែក​មិនអាច​បែងចែកបាន​នៃសាធារណៈ​រដ្ឋប្រជាមានិតចិន ។ ហុងកុង​នឹង​គួបផ្សំ​ជាមួយនឹង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃសភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន បញ្ចប់​ការតាក់តែង​ច្បាប់​មានពាក់ព័ន្ធ​ក្នុងពេល​ឆាប់ៗ ដើម្បី​បំពេញ​តួនាទី​ក្នុងការ​គាំពារ​សន្តិសុខជាតិ ៕

 

图片默认标题_fororder_11

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស