邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ៖ ការផ្តល់ផលប្រយោជន៍ដល់ប្រជាជនគឺជាសមិទ្ធផលនយោបាយដ៏ធំបំផុតនៃកម្មាភិបាលបក្សកុម្មុយនិស្តចិន

2020-05-23 14:53:26 cri

图片默认标题_fororder_1126021292_15901551701691n

      មហាសន្និបាត​សភា​តំណាងប្រជាជន​ទូទាំងប្រទេស​ចិន​ប្រចាំ​ឆ្នាំ 2020 ​កំពុង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ប៉េកាំង​។​កាលពី​ថ្ងៃទី ២២ ខែ​ឧសភា  ​​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​​កុម្មុយនិស្ត​ចិន​​បាន​អញ្ជើញ​ចូលរួម​ការពិគ្រោះពិភាក្សា​នៃ​គណៈប្រតិភូ​​ភូមិភាគ​ស្វ័យត្ន​​​ម៉ុងហ្គោលីក្នុង​​ដោយបាន​ថ្លែងថា  ​កម្មាភិបាល​បក្ស​កុម្មុយនិស្ត​ចិន​ ចាំបាច់​ត្រូវ​​ចាត់ទុក​ការផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ជា​សមិទ្ធផល​នយោបាយ​ដ៏​សំខាន់​បំផុត​។ សិទ្ធអំណាច​របស់​កម្មាភិបាល​គឺ​ប្រគល់​ដោយ​​បក្ស​និង​ប្រជាជន​  ​គឺ​ក្នុង​បំណង​​បម្រើការងារ​ដើម្បី​ប្រជាជន​និងបក្ស​  ​អាចប្រើ​បានតែ​ក្នុង​ពេល​​ស្វែងរក​ផលប្រយោជន៍​ជូន​​ប្រជាជន​​​​។​ ​បក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​ប្រឆាំងយ៉ាង​ម៉ឺងម៉ាត់​​នឹង​អំពើ​ពុករលួយ​​ ​​ហើយ​ប្រឆាំង​​​យ៉ាង​ម៉ឺងម៉ាត់​និង​ពុះពារ​ទម្រង់និយម​និងការិយាល័យនិយម​​៕​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស