魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ថែ្លងថា ប្រជាជនគឺជាមូលដ្ឋានដ៏ខ្លាំងបំផុតនៃការកាន់អំណាចរបស់បក្សកុម្មុយនិស្តចិន

2020-05-23 14:44:37 cri

    លោក ​ស៊ីជីនភីង ​មេដឹកនាំ​កំពូល​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​បាន​ថែ្លង​កាលពី​ថ្ងៃទី ​២២ ​ខែឧសភា​ថា ​ប្រជាជន​គឺជា​មូលដ្ឋាន​ដ៏​ខ្លាំង​បំផុត​នៃ​ការ​កាន់អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន។​

    លោក ​ស៊ីជីនភីង ​បាន​ចូលរួម​ក្នុង​ការ​ពិនិត្យពិភាក្សា​ការងារ​របស់​គណៈប្រតិភូ​ម៉ុងហ្គោលី​ក្នុង​នៃ​មហាសន្និបាត​លើកទី ​៣ ​នៃ​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី ​១៣ ​នា​ថ្ងៃដដែល​នោះ។​លោក​បាន​ចង្អុលបង្ហាញ​ថា ​ប្រជាធិបតេយ្យ​បែប​សង្គមនិយម​របស់​ប្រទេសចិន​គឺជា​ប្រជាធិបតេយ្យ​ប្រកបដោយ​ភាពទូលំទូលាយ ​ភាពពិតបា្រកដ​និង​មាន​ប្រសិទ្ធិភាព​បំផុត​ដើម្បី​គាំពារ​ផលប្រយោជន៍​ជាមូលដ្ឋាន​របស់​ប្រជាជន។​យើង​ត្រូវតែ​ប្រកាន់​ខ្ជាប់​នូវ​ប្រជាធិបតេយ្យ​ប្រជាជន​និង​ប្រមូលផ្តុំ​នូវ​ប្រាជ្ញា​និង​កម្លាំង​របស់​ប្រជាជន​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​។​

    ចាប់តាំងពី​សមាជ​បក្សកុម្មុយនិស្ត​ចិន​លើកទី ​១៨ ​មក ​លោក ​ស៊ីជីនភីង ​តែងតែ​ចាត់​ទុក​"គោលបំណង​ចំពោះ​ជីវភាព​រស់នៅ​ដ៏​ល្អបវរ​របស់​ប្រជាជន​"ជា​ទិសដៅ​កាន់អំណាច​របស់​បក្ស​កុម្មុយនិស្ត​ចិន។​ក្នុង​ការ​ពិនិត្យ​ពិភាក្សា​ការងារ​នា​ថ្ងៃដដែល​នោះ ​លោក​បាន​តម្រូវ​ជាថ្មី​ម្តងទៀត​ដល់​កម្មាភិបាល​និង​ថ្នាក់ដឹកនាំ​គ្រប់ជាន់ថ្នាក់​គប្បី​ចាត់ទុក​ផលប្រយោជន៍​របស់​ប្រជាជន​ជា​សមិទ្ធផល​សំខាន់​បំផុត​នៃ​ការ​កាន់អំណាច ​និង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ដែល​មហាជន​យកចិត្ត​ទុកដាក់ ​ដូចជា ​ឱកាស​ការងារ ​ការអប់រំ​និង​ការ​ព្យាបាល​ផែ្នក​វេជ្ជសាស្រ្ត​ជាដើម​ ដើម្បី​ខិតខំ​ធ្វើឱ្យ​ប្រជាជន​មើលឃើញ​ការប្រែប្រួល​និង​ទទួល​បាន​ផលប្រយោជន៍​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស