李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​ចិន​នឹង​ធ្វើ​ឱ្យ​យន្តការធ្វើ​អាជីវកម្ម​មាន​សុក្រឹតភាពតាម​រយៈការធ្វើទីផ្សារភាវូបនីយកម្ម​​​សហគ្រាស​កម្មសិទ្ធិរដ្ឋ

2020-05-22 11:08:52 cri

图片默认标题_fororder_២

តាមរបាយការណ៍ការងារ​រដ្ឋាភិបាល​​ដែលដាក់ជូន​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ពិនិត្យ​ពិភាក្សា​នៅ​ថ្ងៃ​ទី២២​ខែ​ឧសភា​បាន​បង្ហាញថា​ ប្រទេស​ចិន​នឹង​អនុវត្ត​ប្រតិបត្តិការ៣ឆ្នាំស្តីពីការធ្វើ​កំណែទម្រង់សហគ្រាស​កម្មសិទ្ធិរដ្ឋ​ ដើម្បី​កែលម្អប្រព័ន្ធត្រួតពិនិត្យ​និង​គ្រប់​គ្រងទ្រព្យសម្បត្តិជាតិ​ ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កំណែ​ទម្រង់នៃ​ប្រព័ន្ធសហកម្មសិទ្ធិ​។ ​សហគ្រាស​កម្មសិទ្ធិរដ្ឋ​​ត្រូវផ្តោត​សំខាន់​ទៅលើ​ទំនួល​ខុសត្រូវ​សំខាន់​និង​អាជីវកម្ម​សំខាន់​ធ្វើ​ឱ្យ​យន្តការ​ធ្វើ​អាជីវកម្ម​​មាន​សុក្រឹតភាពតាម​រយៈការធ្វើទីផ្សារភាវូបនីយកម្ម ​ដើម្បីលើក​កម្ពស់កម្លាំងប្រកួត​ប្រជែង​ជា​ស្នូល​ ។ របាយការណ៍​បាន​គូសបញ្ជាក់ទៀត​ថា​ ត្រូវ​កែលម្អ​បរិយាកាសនៃ​ការអភិវឌ្ឍសេដ្ឋកិច្ច​ឯកជន​ ធានាឱ្យ​សហគ្រាស​​ឯក​ជន​ទទួលបាន​កត្តាផលិតកម្មនិង​ការគាំទ្រ​ខាង​គោល​នយោបាយដោយ​សមភាព​ ជម្រះ​ចោល​ការកំណត់​មិន​សម​ហេតុផល​ដែល​មានទំនាក់​ទំនង​ជាមួយបុគ្គលិកលក្ខណៈរបស់​សហគ្រាស​  កំណត់កាលបរិច្ឆេទសម្រាប់សងបំណុលដល់​សហគ្រាស​ឯក​ជន​និង​សហគ្រាស​ធុន​តូច​និង​មធ្យមដែល​ក្រសួងស្ថាប័នរដ្ឋាភិបាលបាន​ជំពាក់​​ ជំរុញ​សេដ្ឋកិច្ច​មិន​មែនកម្មសិទ្ធិ​រដ្ឋឱ្យអភិវឌ្ឍ​ដោយរឹងមាំ​។

អ្នកបកប្រែ:李展精
ប្លុកពិសេស