孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ

2020-05-22 16:13:05 cri

-កិច្ចប្រជុំ​លើកទី៣នៃ​មហាសន្និបាត​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី១៣​បានបើកធ្វើ​នៅក្រុងប៉េកាំង ​លោកលីខឹឈាង ​នាយករដ្ឋមន្ត្រីចិន​បានឡើងថ្លែង​របាយការណ៍​ការងារ​រដ្ឋាភិបាល ។

-ចិនមាន​សមត្ថភាព​ក្នុងការធានាឱ្យ​សម្រេចបាន​នូវភារកិច្ច​លុបបំបាត់​ភាពក្រីក្រ​ដោយគ្រប់ជ្រុងជ្រោយ​តាមពេល​កំណត់ ។

-អ្នកនាំពាក្យនៃ​កិច្ចប្រជុំលើកទី៣​នៃមហាសន្និបាត​សភាតំណាង​ប្រជាជន​ទូទាំងប្រទេសចិន​នីតិកាលទី១៣​បានគូសបញ្ជាក់ថា ​ចិននឹងខិតខំ​ប្រឹងប្រែងធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិដើម្បី​ទប់ទល់នឹង​ជំងឺឆ្លង​ហើយមិន​ទទួល​ការមួលបង្កាច់និង​ការវាយប្រហារ​ជាដាច់ខាត ។

-លោក ​Yang ​Changfeng ​សមាជិកសភា​ប្រឹក្សានយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​ថ្លែងថា ​មានប្រទេស​លើសពី​៥០ភាគរយលើ​ពិភពលោក​បានប្រើប្រាស់​ប្រព័ន្ធ ​BeiDou ​ផ្កាយរណប​ចុងក្រោយបង្អស់​សម្រាប់ផ្គុំជា​បណ្តាញនឹង​ត្រូវបង្ហោះឡើង​នៅខែមិថុនា ។

-លោកស៊ីជីនភីង​ប្រធានរដ្ឋចិន​ផ្ញើសារលិខិត​អបអរសាទរ​ទិវាតែអន្តរជាតិ​លើកទីមួយ ​អង្គការស្បៀង​និងកសិកម្មនៃ​អង្គការសហប្រជាជាតិ​អបអរសាទរ​ទិវាតែអន្តរជាតិ​លើកទីមួយ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស