马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាល​ចិន​បង្ហាញថានឹងជំរុញការ​បើក​ទូលាយ​​ចំពោះ​អន្តរជាតិក្នុង​កម្រិត​កាន់តែ​ខ្ពស់ ​ក៏​ដូចជា​លំនឹង​ពាណិជ្ជកម្មជា​មួយ​ក្រៅប្រទេស​និង​មូលធន​បរទេស​

2020-05-22 16:22:29 cri

图片默认标题_fororder_1126018894_15901158945221n

 

ស្ថាប័នអំណាចកំពូលនៃប្រទេសចិនបាន​ប្រារព្ធធ្វើមហាសនិ្នបាតប្រចាំឆ្នាំនៅ​ក្រុង​ប៉េកាំង​នា​ថ្ងៃ​ទី​២២ខែ​ឧសភា។របាយការណ៍​ការងារ​រដ្ឋាភិបាល​ចិន​ដែលបាន​ដាក់​ជូន​មហាសន្និបាត​ពិនិត្យ​ពិភាក្សាបាន​គូសបញ្ជាក់ថា​ ប្រទេស​ចិន​នឹងជំរុញការ​បើក​ទូលាយ​​ចំពោះ​អន្តរជាតិក្នុង​កម្រិត​កាន់តែ​ខ្ពស់ ​ក៏​ដូចជា​លំនឹង​មូលដ្ឋានគ្រឹះ​នៃ​ពាណិជ្ជកម្មជា​មួយ​ក្រៅប្រទេស​និង​មូលធន​បរទេស​។

 

ក្នុង​ឆ្នាំ​២០១៩ ​ការ​បើក​ទូលាយ​ចំពោះ​អន្តរជាតិ​នៃ​ប្រទេស​ចិន​បាន​បោះជំហាន​ដ៏​សំខាន់​មួយ​ទៅ​ខាង​មុខដោយ​បាន​ទទួល​ផ្លែផ្កាក្នុងកិច្ច​កសាង​ខ្សែ​ក្រវាត់​និង​ផ្លូវ ​បាន​ដាក់ចេញ​លក្ខន្តិកៈប្រតិបត្តិនៃ​ច្បាប់​វិនិយោគ​របស់​ពាណិជ្ជករ​បរទេស​និង​បាន​​បង្កើត​នូវ​តំបន់​ពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​សេរី​សៀងហៃ​ ​ក្នុង​ខណៈពេល​​ពាណិជ្ជកម្មជា​មួយ​ក្រៅប្រទេស​និង​មូលធន​បរទេសមាន​ភាព​នឹងនរ។

របាយការណ៍​ការងារ​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ​ប្រទេស​ចិន​នឹង​បន្ត​ជំរុញ​សេរីភាព​និង​ធ្វើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​និង​ការ​បណ្តាក់ទុន ​បន្ត​គាំពារ​យន្តការ​ពាណិជ្ជកម្ម​ពហុភាគីយ៉ាង​ម៉ឺងម៉ាត់និង​ចូលរួម​ការ​ធ្វើ​កំណែ​ទម្រង់នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​យ៉ាង​សកម្ម។​ក្រៅពី​នេះ​ ខិតខំ​ជំរុញការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ដោយ​គ្រប់ជ្រុងជ្រោយ​ក្នុង​តំបន់​និង​ជំរុញ​ការចរចា​ស្តីពី​ពាណិជ្ជកម្ម​សេរី​រវាង​ចិន​ ​ជប៉ុន​និង​កូរ៉េខាង​ត្បូង។ក៏​ដូចជា​ការ​អនុវត្ត​រួម​គ្នា​នូវ​កិច្ច​ព្រមព្រៀង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដំណាក់​កាល​ទី​១​រវាង​ចិន​និង​អាមេរិក​ផងដែរ​។ប្រទេស​ចិន​ផ្តោត​សំខាន់​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេសនានាក្នុង​ន័យ​សម្រេច​ការផ្តល់​ផលប្រយោជន៍​ដល់​គ្នា​និង​ឈ្នះ-ឈ្នះ​។

អ្នកបកប្រែ:马小青
ប្លុកពិសេស