刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនអនុវត្តយ៉ាងដាច់ខាតនូវគោលនយោបាយកាត់បន្ថយពន្ធដារនិងបញ្ចុះថ្លៃសេវារដ្ឋបាលចំពោះសហគ្រាស

2020-05-22 11:09:58 cri

      ថ្ងៃទី២២ ខែឧសភា ​តាម​របាយការណ៍​ការងារ​រដ្ឋាភិបាល​ដែល​រដ្ឋាភិបាល​ចិន​បាន​លើក​ជូន​​មហាសន្និបាត​សភា​តំណាង​ប្រជាជនទូទាំង​ប្រទេស​ចិន​ពិនិត្យ​ពិភាក្សា​បាន​បង្ហាញថា​ ​ឆ្នាំ​នេះ ប្រទេស​ចិន​នឹង​បន្ត​បង្កើន​ការ​កាត់​បន្ថយ​ពន្ធដារ​​និង​បញ្ចុះ​ថ្លៃ​សេវា​រដ្ឋបាល ​ពង្រឹង​គោលនយោបាយ​ជា​ដំណាក់កាល​ ព្រមនិង​រួមបញ្ចូល​​​ជាមួយ​គោល​នយោបាយ​ជា​ប្រព័ន្ធ​របប​​ ដើម្បី​ជួយ​តួអង្គ​ទីផ្សារ​ឱ្យ​ទទួល​បាន​ការ​វិវឌ្ឍរីកចម្រើន​​ក្នុង​ស្ថានការណ៍​ដ៏​លំបាក។​​តាមការ​ប៉ាន់ប្រមាណ​ពេញ​មួយ​ឆ្នាំ​នេះ​គឺ​អាច​នឹង​កាត់​បន្ថយ​​ពន្ធដារ​និង​ថ្លៃ​សេវារដ្ឋបាល​​ចំនួន​​ជាង​២,៥ទ្រីលាន​យាន់​ប្រាក់​ចិន​ចំពោះ​សហគ្រាស​ក្នុង​មួយ​ឆ្នាំ​ ក្នុង​ន័យ​ខិតខំប្រឹងប្រែង​​ជួយ​សហគ្រាស​ ជាពិសេស​មីក្រូ​សហគ្រាស​​ សហគ្រាស​ធុន​តូចនិង​មធ្យម​ព្រមនិង​អ្នកប្រកបរបរ​រកស៊ី​ជា​លក្ខណៈឯកជន​ឱ្យ​​ឆ្លង​ផុត​ការ​លំបាក​។​ទន្ទឹម​នឹង​នេះ​ក៏​នឹង​ខិត​ខំ​ជំរុញ​ការ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម​និង​ដើមទុន​​អាជីវកម្ម​​នៃ​សហគ្រាស​ ​បង្កើន​​កម្លាំង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ ​លើក​ទឹក​ចិត្ត​ធនាគារ​ឱ្យ​បញ្ចុះ​អត្រា​ការ​ប្រាក់​ដោយ​សមរម្យ​ចំពោះ​សហគ្រាស​ ដើម្បី​កាត់​បន្ថយ​នូវ​ដើម​ទុន​នៃ​ការ​ធ្វើ​សហហិរញ្ញប្បទាន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស