孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលចិននឹងបង្កើនកិច្ចសហប្រតិបត្តិការបង្ការជំងឺឆ្លងជាមួយប្រទេសនានានិងធ្វើឱ្យចំណងមិត្តភាពជាមួយប្រទេសនានាកាន់តែស៊ីជម្រៅតាមរយៈការបង្កើនការបើកទូលាយ

2020-05-22 16:31:19 cri

    ថ្ងៃទី២២​ខែឧសភា ​កិច្ចប្រជុំ​ប្រចាំឆ្នាំនៃ​មហាសន្និបាត​សភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​ដែលជាស្ថាប័ន​អំណាចជាតិ​កំពូលរបស់ចិន​បានបើកធ្វើ​នៅក្រុងប៉េកាំង ។ ​របាយការណ៍​ការងាររដ្ឋាភិបាល​ដែល​ដាក់ជូន​មហាសន្និបាត​ពិនិត្យពិភាក្សា​បាន​គូសបញ្ជាក់ថា​ ក្នុងឆ្នាំថ្មីនេះ​ ចិននឹងបង្កើន​កិច្ចសហប្រតិបត្តិការ​បង្ការជំងឺឆ្លង​ជាមួយ​ប្រទេសនានា ​ខិតខំ​ជំរុញ​ស្ថិរភាព​សេដ្ឋកិច្ច​ពិភពលោក​​ ជំរុញ​អភិបាលកិច្ច​ជាសកល​ និងធ្វើឱ្យ​ចំណងមិត្តភាព​ជាមួយ​ប្រទេសនានា​កាន់តែ​ស៊ីជម្រៅ​តាមរយៈ​ការបង្កើន​ការបើកទូលាយ ។

    ថ្លែងអំពី​កិច្ចការទូតចិន​នៅឆ្នាំ២០២០​ លោកលីខឹឈាង ​នាយករដ្ឋមន្ត្រីចិន​បានលើកឡើង​ក្នុងរបាយការណ៍ថា​ ប្រទេសនានា​គួរតែពួតដៃគ្នា​ទប់ទល់នឹង​បញ្ហាជាសកល​ដូចជា​ វិបត្តិសុខាភិបាល​សាធារណៈនិង​បញ្ហាសេដ្ឋកិច្ច​ធ្លាក់ចុះយ៉ាងខ្លាំង​ជាដើម ។​ ប្រទេសចិន​នឹងបង្កើន​កិច្ចសហប្រតិបត្តិការ​បង្ការជំងឺឆ្លង​ជាមួយ​ប្រទេសនានា ​ខិតខំជំរុញ​ស្ថិរភាព​

    សេដ្ឋកិច្ច​ពិភពលោក​ ជំរុញ​អភិបាលកិច្ច​ជាសកល​ គាំពារប្រព័ន្ធ​អន្តរជាតិ​ដែលមាន​អង្គការ​សហប្រជាជាតិ​ជាអ្នកដឹកនាំ​ស្នូលនិង​របៀបរៀបរយ​អន្តរជាតិ​ដែលមាន​ច្បាប់អន្តរជាតិ​ជាមូលដ្ឋាន ​ដើម្បីជំរុញ​ការបង្កើត​សហគមន៍រួម​វាសនា​មនុស្សជាតិ ​។ ចិននឹង​ដើរតាមផ្លូវ​អភិវឌ្ឍន៍​ប្រកបដោយ​សន្តិភាព​ដោយមិន​ងាករេ ​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​មេត្រីភាព​ជាមួយ​ប្រទេសនានា​មានភាពកាន់តែ​ស៊ីជម្រៅ​តាមរយៈ​ការពង្រីក​ការបើកទូលាយ​ ។ ចិនជា​កម្លាំងសំខាន់​សម្រាប់ជំរុញ​សន្តិភាព​ ស្ថិរភាព ​ការអភិវឌ្ឍនិង​វិបុលភាព​ពិភពលោក​ជាប់ជានិច្ច ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស