郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងឆ្នាំនេះ ប្រទេសចិននឹងធានាឱ្យប្រជាជនក្រីក្រនៅសេសសល់បម្រះខ្លួនចេញផុតពីភាពក្រីក្រទាំងអស់

2020-05-22 11:52:43 cri

      ក្នុងឆ្នាំ​នេះ​ ប្រទេសចិន​នឹង​ធានា​ឱ្យ​ប្រជាជន​ក្រីក្រដែល​នៅសេសសល់បម្រះខ្លួន​ចេញ​ផុត​ពី​​ភាព​ក្រីក្រ​ទាំងអស់​

      របាយការណ៍ការងាររដ្ឋាភិបាល​​ដែល​ដាក់ជូន​មហាសន្និបាត​សភាតំណាង​ប្រជាជន​ទូទាំង​​ប្រទេស​ចិន​ពិនិត្យ​ពិភាក្សានៅថ្ងៃទី​២២​ខែឧសភា​បាន​គូសបញ្ជាក់​ថា​ ​ឆ្នាំ​នេះ​ប្រទេស​ចិន​ត្រូវ​ធានា​ឱ្យ​ប្រជាជន​ក្រីក្រដែល​​នៅសេសសល់បម្រះខ្លួន​ចេញផុត​ពី​ភាព​ក្រីក្រទាំងអស់​ បង្កើន​កម្លាំ​ង​​ពុះពារឧបសគ្គក្នុងការ​លុបបំបាត់​ភាពក្រីក្រ​នៅតាម​ស្រុក​ក្រីក្រ​និង​ភូមិក្រីក្រ​ដែល​នៅ​សេសសល់​​ ​ធ្វើ​សកម្មភាព​ឧបត្ថម្ភ​ជនក្រីក្រ​តាម​រយៈ​ការ​ប្រើប្រាស់​ក្នុងទីផ្សារ ​និង​គាំទ្រ​ឧស្សាហកម្ម​​ឧបត្ថម្ភជនក្រីក្រ​ស្តារការ​អភិវឌ្ឍឡើងវិញ​​។ ​បង្កើន​ការ​គាំទ្រ​ជាបន្តទៀត​ក្រោយពី​ជនក្រីក្រ​រើទីលំនៅទៅ​តំបន់​អភិវឌ្ឍន៍​ដើម្បី​បម្រះខ្លួនចេញពីភាពក្រីក្រ​ ​បន្ត​ជំរុញ​ឱ្យ​ការ​បម្រះខ្លួន​ចេញពីភាពក្រីក្រ​ផ្សារភ្ជាប់ជាមួយ​ការធ្វើឱ្យជនបទមាន​វិបុលភាព​​ ​​ខិតខំ​ពេញទំហឹងដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​ដែល​បម្រះខ្លួនចេញពីភាពក្រីក្រ​មាន​ជីវភាពធូរធារ​៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស