邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Liu Wei សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន៖ កម្មវិធីឆ្លាតវៃបានដើរតួនាទីជំរុញយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងក្នុងសហគមន៍

2020-05-22 17:29:53 cri

      លោក​ Liu Wei សមាជិក​សភា​ប្រឹក្សា​នយោបាយ​​ប្រជាជន​ទូទាំងប្រទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ២១ ខែឧសភា ​ថា   សមត្ថភាព​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មី​ដែល​មាន​​ភាពវៃឆ្លាតសិប្បនិម្មិត ​គមនាគមន៍​ផ្លូវដែក​  ​និង​សេវា​ 5G ​ជា​តំណាង​ ​អាច​ជួយ​​ជំរុញ​យ៉ាង​ខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ចិន​ ​ជា​​ពិសេស​​អាច​ពន្លឿន​​ការអភិវឌ្ឍ​​ក្នុង​វិស័យ​បច្ចេកវិទ្យា​ខ្ពស់។​

      ក្រុមហ៊ុន​របស់​លោក​បំពេញ​ការងារ​​ខាង​ស្រាវជ្រាវ​ភាពវៃឆ្លាតសិប្បនិម្មិត ​។ លោកបាន​ប្រាប់​ថា  ​កន្លងមកនេះ​ពេលធ្វើ​ការបង្ការ​និង​គ្រប់គ្រង​ជំងឺឆ្លង​ ​​ក្នុង​​សហគមន៍​​នៃ​ទី​ក្រុង​ក្វាំងចូវ​​មួយ​​ដែល​មាន​មនុស្ស​​ 7 ម៉ឺននាក់​​  ​អ្នកស្ម័គ្រចិត្ត​​ត្រឹមតែ​  ៧ ​នាក់​​បាន​​បំពេញ​ការងារ​បង្ការ​ជំងឺ​ឆ្លង​យ៉ាង​ល្អ​ប្រសើរ​​​ ​ដោយបាន​ពឹងផ្អែក​លើ​មធ្យោបាយ​បច្ចេកវិទ្យា​​​។ ​

      លោក​បាន​សម្គាល់ថា ​តាមរយៈ​​ការបន្ត​លើក​កម្ពស់​កម្រិត​​​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មី​និង​បច្ចេកទេស​ថ្មី  ​សេដ្ឋកិច្ច​ចិន​នឹង​កាន់តែ​​មាន​ភាព​ធន់​​និង​ភាព​រស់រវើក៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស