郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័នអំណាចកំពូលនៃប្រទេសចិនប្រារព្ធធ្វើមហាសនិ្នបាតប្រចាំឆ្នាំ

2020-05-22 10:03:13 cri

 

图片默认标题_fororder_2086060130

ថ្ងៃទី ២២ ខែ​ឧសភា មហាសនិ្នបាត​​ប្រចាំ​ឆ្នាំ​នៃ​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉េកាំង ក្រោម​វត្តមាន​របស់​អ្នក​ដឹក​នាំ​បក្ស​និង​រដ្ឋ​ មានដូចជា​​លោក ស៊ី ជីនភីង អគ្គលេខាធិការ​បក្ស​​ជា​ដើម ​ ។ តំណាង​ប្រជាជន​ទូទាំង​ប្រទេ​សចិន​ចំនួន ២៨៩៧​រូប​​បាន​ចូល​រួមកិច្ច​ប្រជុំ​ កូរ៉ុម​ដែល​ចូល​រួម​គឺ​​​​សមស្រប​នឹង​ច្បាប់កំណត់​។

图片默认标题_fororder_3

图片默认标题_fororder_5

 

 ដោយសារ​​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​១៩ ដូច្នេះនេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ស្ថាប័ន​អំណាច​កំពូល​នៃ​ប្រទេស​ចិន​បាន​ពន្យារ​ពេលមក​​បើកធ្វើ​មហា​សន្និបាត​ប្រចាំ​ឆ្នាំនៅ​​ខែ​ឧសភា ក្នុង​រយៈ​ពេល​២២​ឆ្នាំ​កន្លង​មក​ ។ ក្នុង​ពិធីបើក​នៅ​ថ្ងៃ​ដដែល ​ជា​កិច្ច​ចាប់​ផ្តើម​ តំណាង​​គ្រប់​រូប​បាន​ ឈរស្មិងស្មាធិ៍​ ដើម្បី​សម្តែង​ការ​គោរព​​វិញ្ញាណក្ខន្ធវីរជនដែល​បាន​ពលី​ជីវិត​ក្នុ​ងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩ និង​អ្នក​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​នេះ ។

    លោក លីខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​បានឡើង​ធ្វើ​របាយ​​ការណ៍​ការងារ​រដ្ឋាភិបាល​ក្នុ​ងរយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​​ជូន​មហា​សន្និបាត​ និង​​លើក​ទិស​ដៅការងារ​ក្នុ​ងឆ្នាំ​ថ្មី​នេះ  ដើម្បី​ដាក់​ជូន​អង្គមហាសន្និបាត​ពិនិត្យ​ពិភាក្សា ។ ក្នុង​នាម​ជា​អង្គ​ភាព​សេដ្ឋកិច្ច​ធំ​ទី​ពីរ​នៅ​លើ​ពិភពលោក តើ​ប្រទេស​ចិន​នឹងទប់​ទល់​នឹង​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ​១៩​យ៉ាងដូច​ម្តេច ​ ដើម្បី​សម្រេច​គោល​ដៅដែ​ល​បាន​គ្រោង​ទុក​​ ​ ក៏ដូច​ជា​ជំរុញ​កំណែទម្រង់​​​និង​បើក​ទូលាយ​ ប្រការ​ទាំង​នេះ​ជា​ចំណុចចាប់​អារម្មណ៍របស់​មជ្ឈដ្ឋាន​ខាង​ក្រៅ ។

图片默认标题_fororder_4

     ក្រៅ​ពី​នេះ មហាសន្និបាត​ ​មាន​របៀបវារៈពីរ​ដែល​ពាក់​ព័ន្ធ​នឹងការងារ​តាក់តែង​ច្បាប់ គឺ​ពិនិត្យ​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់ក្រម​​រដ្ឋប្បវេណី​ដំបូង​របស់​ប្រទេស​ចិន ព្រម​និង​សេចកី្ត​ព្រាង​ច្បាប់​ស្តីពី​ការ​បង្កើតប្រព័ន្ធ​​ច្បាប់​​និង​យន្តការ​អនុវត្ត​​ឱ្យ​បាន​ពេញ​លេញ​សម្រាប់​គាំពារ​សន្តិសុខ​​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស