翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននឹងជំរុញការលើកកម្ពស់លំដាប់ថ្នាក់នៃឧស្សាហកម្មផលិតកម្មនិងការអភិវឌ្ឍនៃឧស្សាហកម្មងើបថ្មី

2020-05-22 12:33:17 cri

    ថ្ងៃទី ២២ ខែ ឧសភា លោក លី ខឺឈាង នាយករដ្ឋមន្ត្រី​ចិន​បានថ្លែង​ក្នុង​របាយការណ៍​ការងារ​​រដ្ឋាភិបាលថា ឆ្នាំ ២០២០ ប្រទេសចិន​នឹង​ជំរុញ​ការលើកកម្ពស់​លំដាប់​ថ្នាក់​​​នៃ​ឧស្សាហកម្មផលិតកម្ម​និង​ការអភិវឌ្ឍ​នៃ​ឧស្សាហកម្មងើប​ថ្មី ព្រមនិងបង្កើនក្នុងទំហំធំនូវ​​​​កម្ចី​រឥណទាន​ពេល​មធ្យម​និង​វែង​សម្រាប់​ឧស្សាហកម្ម​​ផលិតកម្ម ។ ខិតខំ​អភិវឌ្ឍ​វិស័យ​​​​​ឧស្សាហកម្មអ៊ីនធឺណេត​និង​ជំរុញ​ការ​ផលិតកម្ម​វៃឆ្លាត ។​ ប្រទេស​ចិន​នឹង​បន្ត​ដាក់​ចេញ​គោលនយោបាយពាក់ព័ន្ធ ដើម្បីជំរុញវិស័យ ”​បណ្តាញអ៊ីនធឺណេត +”ដោយ​គ្រប់​ជ្រុងជ្រោយ​​ ដើម្បីបង្កើតឧត្តមភាពថ្មី​លើ​វិស័យសេដ្ឋកិច្ចឌីជីថល ។

      លោក លី ខឺឈាង បាន​ថ្លែងទៀតថា ​ប្រទេស​ចិន​នឹង​បង្កើន​សមត្ថភាព​​ក្នុង​ការគាំទ្រ​​​​ការច្នៃប្រឌិតដោយ​វិទ្យាសាស្ត្រនិងបច្ចេកទេសខ្ពស់ ។ ពន្លឿន​កិច្ច​ក​សាងបន្ទប់ពិសោធន៍​អន្តរជាតិ ​ធ្វើឱ្យស៊ីជម្រៅនូវ​កិច្ច​សហប្រតិបត្តិការផ្នែក​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​អន្តរជាតិ​​ អនុវត្តប្រព័ន្ធលើកទឹកចិត្ត​ឱ្យ​ទទួល​បន្ទុក​គម្រោង​សំខាន់ៗ​ដោយ​ស្ម័គ្រចិត្ត​​ ពោលគឺ​អ្នក​ណា​អាចធ្វើបាន ក៏ឱ្យអ្នកនោះធ្វើ ៕ 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស