邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកស្រាវជ្រាវនៃប្រទេសបារាំង៖ ជំងឺកូវីដ-19នឹងមិនអាចកែប្រែនិន្នាការសកលភាវូបនីយកម្មនោះទេ

2020-05-22 18:18:36 cri

      បើតាម​ទិន្នន័យ​នៃ​អង្គការសុខភាព​ពិភពលោក​  គិតត្រឹម​ថ្ងៃទី ២១ ខែ​ឧសភា  ​​អ្នកឆ្លង​ជំងឺ​កូវីដ-19 ទូទាំង​ពិភពលោក​​​បាន​លើស​ពី​ 489 ​ម៉ឺន​ករណី។ ​ប្រឈម​នឹង​​ជំងឺឆ្លង​ដែល​កំពុង​រីករាលដាល​នៅ​ទូទាំង​ពិភពលោក​ ​។  ​តើ​​ភារកិច្ច​​បន្ទាន់​នៃ​សហគមន៍​អន្តរជាតិ​ជា​អ្វី ? ​​ចំណែកឯ​ការធ្វើ​​សកលភាវូបនីយកម្ម​​ដែល​កំពុង​រង​ការរិះគន់​​ដោយសារ​​ជំងឺឆ្លង​​ ​តើ​អាច​នឹង​ងើបឡើងវិញ​ឬ​អត់​ ?  ​ពេល​ផ្តល់​បទសម្ភាសន៍​​ជាមួយ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​  ​លោក Justin VaÏsse  ​អ្នកជំនាញ​ប្រវត្តិសាស្ត្រ​ និងជា​អគ្គនាយក​នៃ​​វេទិការ​សន្តិភាព​ប៉ារីស​​​បាន​ថ្លែងថា  ​ករណី​ជំងឺ​​កូវីដ-19 នឹងមិន​អាច​កែប្រែ​​​និន្នាការ​​​សកលភាវូបនីយកម្ម​នោះ​​​ទេ។​​

      លោកបាន​បន្ថែម​ថា  ​​ភារកិច្ច​​បន្ទាន់​នាពេលនេះគឺ​ សហគមន៍​អន្តរជាតិ​គួរ​រួមចិត្ត​រួម​ថ្លើម​ជាមួយគ្នា​  ​ដើម្បី​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​ជំងឺ​កូវីដ-19 ក្នុងពេលឆាប់ៗ​ ​នោះ​​ទើប​អាច​ទប់ទល់​នឹង​វិបត្តិ​កូវីដ-19 ​ដោយមាន​ប្រសិទ្ធភាព​បាន។

      អ្វី​ដែល​បាន​រាត​ត្បាត​​ស្រប​ជាមួយ​នឹង​​​ជំងឺ​កូវីដ​-19  ​គឺ​សំឡេង​ដែល​ប្រឆាំង​នឹង​ការធ្វើ​សកលភាវូបនីយកម្ម​។ ​ចំពោះ​ករណី​នេះ ​លោក​បាន​ថ្លែង​ថា  ​ទោះបី​ជា​ករណី​ជំងឺ​ឆ្លង​បាន​ធ្វើឱ្យ​មនុស្ស​មើលឃើញ​ចំណុច​ខ្សោយ​​ខ្លះ​នៃ​សកលភាវូបនីយកម្ម​ក្តី ​  ​ក៏​ប៉ុន្តែ ​​ការនេះ​​​មិន​អាច​កែប្រែ​​​មូលដ្ឋាន​គ្រឹះ​នៃ​​ការធ្វើ​​សកលភាវូបនីយកម្ម​នោះ​ទេ។​ ​ប្រហែល​មាន​ខ្សែសង្វាក់​ផលិតកម្ម​មួយចំនួន​​នឹង​រើ​ទៅប្រទេស​​ដើម​​វិញ  ​​។ ​ក៏ប៉ុន្តែ  ​មនុស្ស​តែងតែ​ត្រូវ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា  ​ដូច្នេះ​ ​សកលភាវូបនីយកម្ម​​មាន​អត្ថន័យ​ខាង​​សេដ្ឋកិច្ច។  ​ដូច​នេះហើយ  ​ប្រហែល​អាច​នឹង​មាន​សកម្មភាព​មួយចំនួន​​ប្រឆាំង​នឹង​ការធ្វើ​​សកលភាវូបនីយកម្ម​ក្នុង​ទ្រង់ទ្រាយ​តូច ​ក៏ប៉ុន្តែ​ ​នឹងមិនមាន​​ការបំផុស​​ចលនា​​​ធំៗ​​​ដែល​ផ្ទុយ​នឹង​និន្នាការ​នៃ​សកលភាវូបនីយកម្ម​នោះទេ​៕​​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស