李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេស​ចិន​នឹង​គាំពារភាព​រុង​រឿង​និង​ស្ថិរភាពយូរ​អង្វែង​នៅ​តំបន់​ហុងកុង​និង​ម៉ាកាវ

2020-05-22 11:52:32 cri

图片默认标题_fororder_៣

របាយការណ៍​ការងារ​រដ្ឋាភិបាល​ដែលបាន​ដាក់​ជូន​មហាសន្និបាតសភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ពិនិត្យ​ពិភាក្សានៅ​​​ថ្ងៃ​ទី​២២​ខែ​ឧសភា​បានគូស​បញ្ជាក់ថា​ រដ្ឋាភិបាល​មជ្ឈិម​ចិន​នឹង​អនុវត្ត​ដោយ​គ្រប់​ជ្រុងជ្រោយ​និង​ត្រឹមត្រូវ​នូវគោលការណ៍”ប្រទេស​មួយ​​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ​” “ពល​រដ្ឋ​ហុងកុង​គ្រប់​គ្រង់​ហុងកុង” ​ “ពល​រដ្ឋ​​ម៉ាកាវ​គ្រប់​គ្រង​ម៉ាកាវ​” ប្រកបដោយ​ស្វ័យ​ភាព​ខ្ពស់ក៏​ដូចជាបង្កើត​និងធ្វើ​ឱ្យមាន​សុក្រឹតភាពនូវ​ច្បាប់​និង​យន្តការ​អនុវត្តសម្រាប់​តំបន់​រដ្ឋបាល​ពិសេស​គាំពារ​សន្តិសុខ​ជាតិ​ អនុវត្តជាក់​ស្តែងនូវ​ទំនួល​ខុសត្រូវ​ផ្នែក​រដ្ឋធម្មនុញ្ញ​នៃ​រដ្ឋបាលនៃតំបន់​រដ្ឋបាល​ពិសេស​ គាំទ្រ​ការអភិវឌ្ឍសេដ្ឋកិច្ចនៃតំបន់​ហុងកុង​និង​ម៉ាកាវ​អភិវឌ្ឍ​សេដ្ឋកិច្ច​ កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ ដើម្បីរួម​បញ្ជូលជាមួយ​ស្ថានការណ៍​ទូទៅ​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ​ គាំពារ​​ភាព​រុង​រឿង​និង​ស្ថិរភាពយូរ​អង្វែងនៅ​តំបន់​ហុងកុង​និង​ម៉ាកាវ​ ។

ព្រមពេល​ជាមួយ​គ្នា​នេះ​ របាយការណ៍ក៏​​បាន​រំលឹក​ឡើង​វិញ​នូវ​គោល​នយោបាយ​របស់​ចិនដីគោក​ចំពោះ​ចិន​តៃវ៉ាន់​  ដោយបាន​គូសបញ្ជាក់​ថា​ ត្រូវ​ធ្វើ​ឱ្យបាន​ល្អ​​​និង​ជំរុញ​ការងារ​ចាត់​ចែងវិធានការ​ខាង​ប្រព័ន្ធ​និង​គោល​នយោបាយ​​សម្រាប់កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស​ប្តូរ​រវាង​ត្រើយទាំង​សងខាង​ ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​ការអភិវឌ្ឍដោយ​រួម​បញ្ជូល​គ្នារវាង​ត្រើយ​ទាំង​សងខាង​  និង​ធានាដល់​សុខុមាលភាព​របស់​បងប្អូនជន​រួម​ជាតិ​​​តៃវ៉ាន់ រួមសាមគ្គីជាមួយ​បងប្អូនជន​រួម​ជាតិ​តៃ​វ៉ានដើម្បី​​ប្រឆាំង​នឹង​”ការប៉ុនប៉ង​ឱ្យតៃវ៉ា​ន​ឯករាជ្យ​ ” ជំរុញឯកភាពជាតិ​ ដើម្បីបង្កើត​អនាគតដ៏​ល្អ​ប្រសើរនៃ​ការ​ស្តារភាព​រុងរឿង​របស់​ប្រជាជាតិចិន​ឡើង​វិញ​ ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស