魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកPompeoដែលគិតតែពីអំណាចរបស់ខ្លួនគឺជាវីរុសនយោបាយដែលបំផ្លាញផលប្រយោជន៍ជាតិរបស់សហរដ្ឋអាមេរិក

2020-05-22 18:49:56 cri

    ពេល​កន្លងទៅ​នេះ លោកPompeo រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បាន​ចេញផ្សាយ​សេចក្តីថ្លែងការណ៍មួយ​ដើម្បីអបអរសាទរ​លោកស្រី​Cai Yingwen ឡើងកាន់​តំណែងជា​មេដឹកនាំ​តំបន់តៃវ៉ាន់​នៃប្រទេសចិន ដោយ​បាន​ហៅលោកស្រី​ថាជា​“ប្រធានាធិបតី” និងបាន​និយាយ​ផ្តេសផ្តាស​ពី“ទំនាក់ទំនង​ភាពជាដៃគូ”​រវាង​អាមេរិក​និងតំបន់​តៃវ៉ាន់ ។ នេះជា​លើកទី១​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ថ្លែង​សារអបអរ​ជាចំហ​ចំពោះ​ការឡើងកាន់​តំណែង​នៃមេដឹកនាំ​តំបន់តៃវ៉ាន់​ក្នុងអំឡុងពេល​រាប់​សិបឆ្នាំមក ។ ទង្វើនេះ​បានល្មើស​យ៉ាងធ្ងន់ធ្ងរ​លើគោលការណ៍​មានប្រទេស​ចិនតែមួយ​និង​ការកំណត់នៃ​សេចក្តីថ្លែងការណ៍រួម​ចំនួន ៣ រវាង​ចិននិង​អាមេរិក បាន​ជ្រៀតជ្រែក​យ៉ាងកម្រោល​នូវ​កិច្ចការ​ផ្ទៃក្នុង​នៃប្រទេសចិន ជាការ​បង្ករឿង​ជាសាធារណៈ​ចំពោះ​ប្រទេសចិន ហើយ​ក៏បាន​បង្ហាញឱ្យ​ឃើញនូវ​ចរិតជា​អ្នកល្មោភ​ល្បែងនយោបាយ​របស់លោក​ដែល​ហ៊ានធ្វើ​កិច្ចការ​គ្រោះថ្នាក់​ដើម្បី​ទាញយក​ប្រយោជន៍ខ្លួន​និង​យក​ផលប្រយោជន៍​ជាតិអាមេរិក​ធ្វើជា​ថ្នូរ​សម្រាប់ភ្នាល់ ។

    នៅក្នុង​បរិបទ​ដែល​ការបង្ការ​និងគ្រប់គ្រង​ជំងឺកូវីដ១៩​របស់អាមេរិក​មានភាព​ច្របូកច្របល់​និង​ការដើរ​ទម្លាក់​កំហុស លោកPompeo​បានបែរមុខ​ព្រួញ​ទៅរក​តៃវ៉ាន់​ម្តងទៀត គឺក្នុង​គោលបំណង​បង្វែរ​ចំណាប់អារម្មណ៍​ក្នុងស្រុក កេងចំណេញ​សន្លឹកឆ្នោត​ដោយ​ធ្វើដូចជា​ខ្លាំង​ចំពោះ​ប្រទេសចិន ហើយ​សន្សំ​ដើមទុន​នយោបាយ​ដើម្បី​សម្រេច​មហិច្ឆតា​នយោបាយ​ដែលកាន់តែ​រីកធំ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ។

    ដោយ​ឈរលើ​ការគិតគូរ​តែប្រយោជន៍​នយោបាយ​បែបនេះ លោកPompeo​មិនបាន​តម្កល់ទុក​អាយុជីវិត​មនុស្ស​ជាសំខាន់​ក្នុងការទប់ទល់​ជំងឺកូវីដ១៩​នោះទេ បែរជា​វាយប្រហារ​អ្នកដទៃ​ក្នុងនាមជា​មន្ត្រីការទូត​ទី១​នៃអាមេរិក​ទៅវិញ ហើយ​បំផ្លាញដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩​ជាញឹកញាប់ ។ ជាពិសេស​ការមួលបង្កាច់​ប្រទេសចិន ទោះបីជា​គ្មានភស្តុតាង​អ្វី​និង​ត្រូវមជ្ឈដ្ឋាន​វិទ្យាសាស្ត្រ​ចេញមុខ​បដិសេធក្តី ក៏លោក​នៅតែ​និយាយ​កុហក​សាចុះសាឡើង​ដដែល ។

    ប្រវត្តិសាស្ត្រ​នឹង​កាត់ក្តី​ដោយយុត្តិធម៌​ចំពោះមនុស្ស​ដូចជា​លោកPompeo​បែបនេះ ហើយ​មហិច្ឆតា​ល្មោភអំណាច​របស់លោក​ក៏មុខជា​ក្លាយជា​ការយល់សុបិនប៉ុណ្ណោះ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស