孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Yang Changfeng សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនថ្លែងថា មានប្រទេសលើសពី៥០ភាគរយលើពិភពលោកបានប្រើប្រាស់ប្រព័ន្ធ BeiDou ផ្កាយរណបចុងក្រោយបង្អស់សម្រាប់ផ្គុំជាបណ្តាញនឹងត្រូវបង្ហោះឡើងនៅខែមិថុនា

2020-05-22 17:45:18 cri

图片默认标题_fororder_392353505

    រសៀល​ថ្ងៃទី២១​ខែឧសភា ​សកម្មភាព​យក​បទសម្ភាសន៍​​លើកទីមួយ​នៃកិច្ចប្រជុំ​លើកទីបីនៃ​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី១៣​បាន​ប្រារព្ធ​ធ្វើ​​នៅសាល​សន្និសីទ​សារព័ត៌មាននៃ​វិមានសភា​ប្រជាជន ។​ លោក ​Yang ​Changfeng ​សមាជិក​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេសចិន​ និងជា​អគ្គវិស្វករនៃ​វិស្វកម្មប្រព័ន្ធ​ណែនាំផ្លូវ​ដោយ​ផ្កាយរណប ​BeiDou ​របស់ចិន​បានថ្លែងថា ​ផ្កាយរណប​ចុងក្រោយ​បង្អស់​សម្រាប់​ផ្គុំជាបណ្តាញ​នៃប្រព័ន្ធ BeiDou ​នៅ​ទូទាំងពិភពលោក​នឹងត្រូវបង្ហោះ​ឡើងនៅខែ​មិថុនា​ឆ្នាំនេះ ។ ​ដល់ពេលនោះ ​បណ្តាញ​ផ្កាយរណប​ BeiDou នឹង​សម្រេច​ការគ្របដណ្តប់​ទូទាំង​ពិភពលោក ។

    លោក ​Yang ​Changfeng ​បាន​ឧទ្ទេសនាមថា ​ក្នុងនាម​ជាប្រព័ន្ធ​អវកាស​ខ្នាតយក្ស​ដែលមាន​ទ្រង់ទ្រាយ​ធំបំផុត ​វិសាលភាព​គ្របដណ្តប់​ទូលំទូលាយ​បំផុត និង​មានតម្រូវការ​ខាង​សមត្ថភាព​ខ្ពស់បំផុត​របស់ចិន​ ប្រព័ន្ធ BeiDou ​មានគោលដៅ​ផ្តល់​សេវាកម្ម​នៅ​ទូទាំង​ពិភពលោក​និងផ្តល់​ផលប្រយោជន៍​ដល់មនុស្សជាតិ ​ហើយរួម​ចំណែកជា​ “ផែនការ​ប្រទេសចិន”​ដល់​ការអភិវឌ្ឍនៃ​ការផ្កាយរណប​ណែនាំផ្លូវ​​លើពិភពលោក ​។ យើង​សកម្មធ្វើ​កិច្ចសហប្រតិបត្តិការ​និងការផ្លាស់ប្តូរ​អន្តរជាតិ​ ចែករំលែក​សមិទ្ធផល​អភិវឌ្ឍនៃ​ប្រព័ន្ធ BeiDou ​របស់​ចិន​ជាមួយនិង​អន្តរជាតិ ​។ បច្ចុប្បន្ននេះ ​មានប្រទេស​លើសពី៥០​ភាគរយលើ​ពិភពលោក​បាន​ប្រើប្រាស់​ប្រព័ន្ធ ​BeiDou ​របស់ចិន​ក្នុងក្របខ័ណ្ឌ​ទូទាំង​ពិភពលោក ។

    លោកនៅ​បានថ្លែង​ទៀតថា ​ប្រព័ន្ធ ​BeiDou ​ត្រូវបាន​ប្រើប្រាស់ក្នុង​វិស័យនានា​ដូចជា ​គមនាគមន៍​ដឹកជញ្ជូន​ កសិកម្មនិង​របរនេសាទ ​និង​ការកាត់បន្ថយ​និងជួយ​ការងារ​សង្គ្រោះ​ក្នុង​គ្រោះមហន្តរាយ​ជាដើម ​ហើយក៏បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុង​ការបង្ការនិង​គ្រប់គ្រង​ជំងឺកូវីដ១៩​ផងដែរ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស