郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនបានសម្រេចគោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនាឆ្នាំ២០១៩

2020-05-22 10:07:20 cri

    

 ថ្ងៃទី​២២​ខែ​ឧសភា លោក​លីខឺ​ឈាង​នាយក​រដ្ឋមន្រ្តី​ចិន​បាន​ថ្លែង​ថា នៅ​ឆ្នាំ​២០១៩ ក្នុង​សភាពការណ៍​ដែល​ការ​អភិវឌ្ឍ​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​និង​បញ្ហា​ជា​ច្រើន ប្រទេស​ចិន​បាន​សម្រេច​គោលដៅ​សំខាន់ៗពេញ​មួយ​ឆ្នាំ សេដ្ឋកិច្ច​បាន​ដំណើរ​ការ​ដោយ​មាន​ស្ថិរភាព​ជា​ទូទៅ ជីវភាព​រស់​នៅ​របស់​ប្រជាជន​ត្រូវ​បាន​កែ​លម្អ​ថែម​មួយ​កម្រិត​ទៀតដែល​បាន​បង្កើត​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់ការកសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយ។

      នៅ​ឆ្នាំ​២០១៩ ផលិតផល​ក្នុង​ស្រុក​សរុប​នៃ​ប្រទេស​ចិន​មាន​ដល់​ទៅ​៩៩.១ទ្រី​លាន​យាន់​ប្រាក់​ចិន​ដែល​បាន​កើន​ឡើង​៦.១%។ ឱកាស​ការងារ​ថ្មី​តាម​ទីក្រុង​និង​ជនបទ​កើន​ឡើង​១៣​លាន៥​សែន​២​ម៉ឺន​នាក់ ប្រជាជន​ក្រី​ក្រ​តាម​ជនបទ​ត្រូវ​បាន​កាត់​បន្ថយ​ចំនួន​១១​លាន​៩​ម៉ឺន​នាក់ ហើយ​ប្រាក់ចំណូល​ដែល​អាច​យក​ទៅប្រើ​ប្រាស់​បាន​របស់​ប្រជាពលរដ្ឋ​គិត​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់ៗគឺ​លើស​ពី​៣​ម៉ឺន​យាន់​ប្រាក់​ចិន ៕

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស