李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យកិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បញ្ជាក់ថា ប្រទេសចិននឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយមិនទទួលយកការមួលបង្កាច់និងការវាយប្រហារជាដាច់ខាត

2020-05-22 17:07:02 cri

     ទន្ទឹមនឹង​ពេលដែល​​​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​សហរដ្ឋ​អាមេរិក​មានស​ភាព​កាន់តែ​ធ្ងន់​ធ្ងរ​ សមាជិក​រដ្ឋសភា​អាមេរិក​មួយ​ចំនួន​បាន​លើកយក​ការ​​ពិភាក្សាជា​ច្រើន​​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន​ស្តីពី​ជំងឺ​កូវីដ​ ១៩ ​ ។ ទាក់​ទិន​នឹង​ករណីនេះ​ លោក ZhangYesui អ្នកនាំពាក្យ​កិច្ចប្រជុំលើកទី ៣ នៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បាន​ឆ្លើយ​តបនឹង​អ្នក​យក​ព័ត៌មាន​​ក្នុង​សន្និសីទ​កាសែត​កាលពី​យប់​ថ្ងៃទី​ ២១ ខែ​ឧសភា​ថា​ ប្រទេស​ចិន​មិន​ទទួល​យក​ការ​មួល​បង្កាច់​និង​ការ​វាយប្រហារ​​​​​ជា​ដាច់​ខាត ។

     លោក ZhangYesui  បាន​ថ្លែង​ថា ​ ការ​ចោទ​ប្រកាន់​​ទាំង​នេះ​គឺ​គ្មាន​ភស្តុតាង​ជាក់ស្តែង​អ្វី​ទាល់​តែ​សោះ​ ថែមទាំង​បាន​ល្មើស​ច្បាប់អន្តរជាតិ​និង​ក្រម​ មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិទៀត​ផង​ ។ បន្ទាប់ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​​ ១៩ មក​ ​ ប្រទេស​ចិន​បាន​ប្រកាន់​អាកប្បករិយា​ទទួល​ខុសត្រូវ​ប្រកប​ដោយ​តម្លាភាព​និង​បើកទូលាយ​ ដោយ​បាន​រាយការណ៍ពី​ព័ត៌មាន​ស្តីពី​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជូន​ចំពោះ​អង្គការ​សុខភាព​ពិភពលោក​និង​ប្រទេស​ពាក់ព័ន្ធ​នានា​ បាន​​ប្រកាស​ព័ត៌មាន​ស្តីពី​​លំដាប់​ហ្សែន​នៃ​វីរុស​ជា​បន្ទាន់​ ព្រមទាំង​ខិត​ខំ​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបត្តិការ​អន្តជាតិ​ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​​ ១៩ ហេតុនេះហើយ​ទទួល​បាន​​ការ​កោតសរសើរ​ជា​ទូទៅ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ ។ រឿង​ទាំងនេះ​វា​ជា​ការ​ពិត​ជាក់ស្តែង​ ។ យើង​​មិន​អាច​ទទួល​យកឡើយ​នូវ​​ការ​មួល​បង្កាច់​និង​ការ​វាយប្រហារ​​​​ជា​ដាច់​ខាត ។

    លោក ZhangYesui  បាន​បញ្ជាក់​ថា ​បញ្ហា​ប្រភព​ដើម​នៃ​វីរុស​ជា​បញ្ហា​វិទ្យាសាស្ត្រ ដូច្នេះ​ត្រូវ​ទុក​​ឱ្យ​អ្ន​កវិទ្យាសាស្ត្រ​និង​អ្នក​ជំនាញ​វេជ្ជសាស្ត្រជា​អ្នក​​ធ្វើការ​សិក្សា​ស្រាវជ្រាវ​តាមបែប​​វិទ្យាសាស្ត្រ​ ។ ការ​ទម្លាក់​កំហុស​ឱ្យ​អ្នក​ដទៃ​ដើម្បី​ច្រាន​ចោល​ទំនួស​ខុសត្រូវ​របស់​ខ្លួន​ គឺ​គ្មាន​ទំនួស​ខុសត្រូវ​និងគ្មាន​គុណ​ធម៌ ។ ដូច្នេះ យើង​មិន​ទទួលយក​​ការ​ប្តឹង​និង​ទារ​សំណងអ្វីទាំង​អស់​ជា​ដាច់​ខាត ។

   លោក ZhangYesui  បាន​ថ្លែង​ថា ​វីរុស​ជា​សត្រូវ​រួម​របស់​មនុស្សជាតិ​ ។ ការ​យក​ឈ្នះ​លើ​ជំងឺ​ឆ្លង​ត្រូវ​ការ​វិទ្យាសាស្រ្ត​ វិចារណញ្ញាណ ការ​​រួម​សាមគ្គី​គ្នានិង​​កិច្ច​សហប្រតិបត្តិការ​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស