魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangchen សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនថ្លែងថាគួរតែធ្វើឱ្យប្រព័ន្ធសុខាភិបាលសាធារណៈកាន់តែមានសុក្រឹតភាព

2020-05-22 18:12:33 cri

    កាលពី​រសៀល​ថ្ងៃទី២១​ខែឧសភា សកម្មភាព​យកបទ​សម្ភាសន៍​លើកទី១​ជាមួយ​សមាជិក​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​នៃ​កិច្ចប្រជុំ​លើកទី៣​នៃមហាសន្និបាត​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនទូទាំង​ប្រទេសចិន​នីតិកាលទី១៣​បាន​ប្រារព្ធធ្វើ​នៅវិមាន​សភា​ប្រជាជនចិន ។

    លោកWangchen សមាជិក​អចិន្ត្រៃយ៍​នៃសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំងប្រទេស អនុប្រធាន​វិទ្យាស្ថាន​វិស្វកម្មចិន​និងជា​ប្រធាន​បណ្ឌិត្យសភា​វេជ្ជសាស្ត្រចិន​ដែលធ្លាប់​ទៅចូលរួម​ការប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ១៩​នៅក្រុង​វូហាន​បានថ្លែងថា យើង​ត្រូវតែ​ពង្រឹង​វិស័យ​អប់រំ​ផ្នែកវេជ្ជសាស្ត្រ​ថែមទៀត ។ យើង​គួរតែមាន​យន្តការ​ពិតប្រាកដ​ដែលអាច​ទាក់ទាញ​ធនធានមនុស្ស​ដ៏ឆ្នើម​មក​ធ្វើជា​គ្រូពេទ្យ ហើយ​គួរតែមាន​ប្រព័ន្ធ​អប់រំ​ដ៏ល្អប្រសើរ​មកបណ្តុះបណ្តាល​ធនធានមនុស្ស​ទាំងនេះ ។ មួយទៀត​គឺ​ការស្រាវជ្រាវ​ខាងវេជ្ជសាស្ត្រ ។ ខ្ញុំគិតថា គួរតែ​បង្កើត​ស្ថាប័ន​ស្រាវជ្រាវ​ខាងវេជ្ជសាស្ត្រ​ថ្នាក់ជាតិ​មួយ​ដែលអាច​ណែនាំ​និង​សម្របសម្រួល​រចនាសម្ព័ន្ធ​ខាងសិក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃប្រទេស ។ ម្យ៉ាងទៀត​ត្រូវតែ​យកចិត្តទុកដាក់​ការគួបផ្សំគ្នា​រវាង​ការបង្ការ​និងការព្យាបាល ។ មានតែ​ផ្នែក​ទាំងពីរនេះ​រួមបញ្ចូលគ្នា ទើបអាច​ទប់ទល់​យ៉ាងខ្លាំងក្លា​ជាមួយ​បញ្ហាប្រឈម​ធំៗ​បាន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស