邓倩
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បទវិភាគ៖ ប្រទេសចិន​មាន​សមត្ថភាព​សម្រេច​ភារកិច្ច​​លុបបំបាត់​ភាពក្រីក្រ​​ដោយគ្រប់ជ្រុងជ្រោយ​​​តាម​ពេលកំណត់​​​​

2020-05-21 17:48:52 cri

 

      មហាសន្និបាត​នៃ​សភាទាំងពីរ​របស់​ចិន​ដែល​ប្រារព្ធ​ធ្វើ​ប្រចាំ​ឆ្នាំ ​ ​ជា​ឱកាស​សម្រាប់​ពិភពលោក​​សង្កេត​មើល​​ប្រទេស​ចិន​​។​  ក្រោម​សភាព​ជំងឺ​កូវីដ-19​កំពុង​រីករាលដាល​ខ្លាំង​នាពេលបច្ចុប្បន្ន ​តើ​ប្រទេសចិន​នឹង​ចាត់វិធានការ​អ្វី​ខ្លះ​ដើម្បី​ធានា​ជាក់លាក់​នូវ​​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គមកិច្ច​របស់​ខ្លួន​ឱ្យ​សម្រាប់​តាម​ផែនការ ? ​នេះគឺជា​របៀបវារៈ​ពិភាក្សា​សំខាន់​មួយ​នៃ​មហាសន្និបាត​លើកនេះ។

图片默认标题_fororder_640.webp (1)

      បក្ស​កុម្មុយនិស្ត​ចិន​ ដែល​កាន់​អំណាច​តែងតែ​​​ចាត់ទុក​ប្រជាជន​ជា​អាទិភាព​  ​បាន​ចាត់ទុក​ការងារ​លុបបំបាត់​ភាពក្រីក្រ​​ជាភារកិច្ច​សំខាន់​នៃ​​អភិបាលកិច្ច​ប្រទេសជាតិ។ ​ក្រោម​ការវាយប្រហារ​​ពី​​ជំងឺឆ្លង ​ការធានា​ឱ្យ​ជនក្រីក្រ​បន្ត​មាន​ការងារធ្វើ​ ​គឺជា​កិច្ចការ​ចម្បង​នៃ​រដ្ឋាភិបាល​ចិន​។ ​បច្ចុប្បន្ន​ ​​ជនក្រីក្រ​​ត្រូវ​បាន​កាត់បន្ថយ​ពី​ចំនួន ​9899 ​ម៉ឺននាក់​កាលពីចុងឆ្នាំ 2012 ​មក​នៅ​ត្រឹម​ 551 ​ម៉ឺននាក់​នាចុងឆ្នាំ 2019 ​ចំណែកឯ​​អត្រា​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី​​ 10.2% ​​មកនៅ​ត្រឹម 0.6% ​ប៉ុណ្ណោះ។

图片默认标题_fororder_640.webp

      ទិន្នន័យ​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ឱ្យ​ឃើញថា   ការកាត់​បន្ថយ​ភាពក្រីក្រ​របស់​ប្រទេស​ចិន​ត្រូវជា​ជាង 70% ​នៃ​លទ្ធផល​កាត់បន្ថយ​ភាពក្រីក្រ​ទូទាំងពិភពលោក​។ ​ចំពោះការនេះ ​លោក ​​Adhere Cavince ​អ្នកជំនាញ​បញ្ហា​អន្តរជាតិ​​នៃ​ប្រទេស​កេនយ៉ា​បាន​វាយតម្លៃថា ​សមទ្ធិផល​កាត់បន្ថយ​ភាពក្រីក្រ​របស់​ចិន​ «ជា​ទង្វើ​ដ៏​អស្ចារ្យ​មិនធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ»។ ​ខណៈ​លោក Kerry ​Brown ​ប្រធាន​ស្រាវជ្រាវ​ចិន​នៃ​វិទ្យាស្ថាន​ Kings College London​(KCL) របស់​អង់គ្លេស​បាន​សម្គាល់ថា   ​ប្រទេស​ចិន​នឹង​​រួមជាមួយ​សកលលោក ​ដើម្បី​បង្កើត​សង្គម​ប្រកប​ដោយ​​ពី​ចីរភាព ​​​​​យុត្តិធម៌​ បរិយាប័ន្ន​ ​ផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ​។ ​

      ដំណើរអភិវឌ្ឍន៍​របស់​ប្រទេស​ចិន​នឹងមិន​កែប្រែ​ទេ​សូម្បី​បាន​រង​ការប៉ះពាល់​រយៈពេលខ្លី​ពី​ជំងឺ​ឆ្លង​ក៏​ដោយ។ ​ក្នុង​អំឡុងពេល​មហាសន្និបាត​នៃ​សភា​ទាំងពីរ​របស់​ចិន​ប្រចាំ​ឆ្នាំ​2020​នេះ ​តំណាង​ប្រជាជន​និង​សមាជិក​ទាំងអស់​នឹង​បន្ត​ពិភាក្សា​​ពី​​នយោបាយ​ជាតិ​​សំខាន់​ៗ​ដូច​ឆ្នាំមុនៗ​ ​ដោយ​ចាត់ទុក​«ការចេញផុតពី​​ភាពក្រីក្រ​»​ជា​ទីចាប់ផ្តើម​ថ្មី​ ​​​ជំរុញ​​ឱ្យ​​​បង​ប្អូន​ជន​រួម​ជាតិ​ចិន​​ទាំង​ឡាយ​បន្ត​រួម​​សាមគ្គី​គ្នា​ជាធ្លុង​មួយ​ដើម្បី​​តស៊ូ​ឈានទៅមុខ​៕​​​

 

អ្នកបកប្រែ:邓倩

ពិភាក្សា()