李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី៣នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី ២១ ខែឧសភា

2020-05-21 14:47:45 cri

     កិច្ចប្រជុំលើកទី​៣​នៃ​មហាសន្និបាត​សភា​ប្រឹក្សា​នយោបាយ​​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាល​ទី១៣ នឹងប្រារព្ធធ្វើ​​ឡើង​​​នៅក្រុង​ប៉េកាំង​នៅ​រសៀល​ថ្ងៃទី​ ២១ ខែ​ឧសភា​  ។​ ​លោក​ Wang Yang​ ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនទូទៅប្រទេស​ចិន​នឹង​ថ្លែង​របាយការណ៍​ការងារនៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទៅ​ប្រទេស ។

     សូម​បញ្ជាក់​ថា​ គណៈប្រតិភូនានា​ដែ​ល​អញ្ជើញ​​ចូលរូម​កិច្ចប្រជុំលើកទី ៣ ​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាលទី ១៣ នឹង​បើក​ធ្វើ​កិច្ច​ប្រជុំ​នៅ​រសៀល​ថ្ងៃ​ទី​ ២១ ខែ​ឧសភា​ ដើម្បី​ជ្រើសរើស​ប្រធាន​និង​អនុប្រធាន​គណៈប្រតិភូ ពិនិត្យ​ពិភាក្សា​​ទៅលើ​សេចក្តី​ព្រាង​បញ្ជីរាយ​នាម​គណៈអធិបតី​និង​អគ្គលេខាធិការ​នៃ​មហាសន្និបាត​​ ព្រម​ទាំង​​សេចក្តី​ព្រាង​របៀប​វារៈនៃ​មហាសន្និបាត​​ផងដែរ ។ បន្ទាប់​មក កិច្ចប្រជុំលើកទី ៣ ​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាលទី ១៣ នឹង​បើកធ្វើ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​​នៅ​យប់​ថ្ងៃទី ២១​ ខែឧសភា​ ដើម្បី​បោះឆ្នោត​ជ្រើស​រើស​​​គណៈអធិបតី​និង​អគ្គលេខាធិការ​ និង​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​របៀបវារៈនៃ​មហាសន្និបាត​ ​ ។​ បន្ទាប់​ពី​​កិច្ចប្រជុំ​ត្រៀមរៀបចំ​​ គណៈអធិបតី​នៃ​មហាសន្និបាត​នឹង​បើក​ធ្វើ​កិច្ច​ប្រជុំ​លើកទី​ ១ ។ ​ ​កិច្ចប្រជុំលើកទី ៣ ​នៃ​មហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំងប្រទេស​ចិន​នីតិកាលទី ១៣ នឹង​ធ្វើ​សន្និសីទ​កាសែត​នៅ ​វេលា​ម៉ោង​ ២១ និង​ ៤០ នាទី​  ​​​យប់ថ្ងៃ​ដដែល​ ។ ដើម្បី​បង្ការ​និង​គ្រប់គ្រង​ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីដ ១៩  រួម​គ្នា​គាំពារ​សុខាភិបាលសាធារណៈ សន្និសីទ​កាសែតនេះ​​នឹង​បើក​ធ្វើ​តាម​ប្រព័ន្ធ​វីដេអូលើ​បណ្តាញ​អ៊ីនធើណែត ។

 

图片默认标题_fororder_两会

 

图片默认标题_fororder_两会大会堂

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស