李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិយកចិត្តទុកដាក់ចំពោះបញ្ហាអ្វីពាក់ព័ន្ធនឹងមហាសន្និបាតនៃសភាទាំងពីររបស់ចិនដែលបើកធ្វើក្នុងខណៈពេលដ៏ពិសេសនេះ

2020-05-21 17:49:18 cri

       ប្រទេស​ចិន​បានឈាន​ចូលការ​បើកធ្វើ​មហាសន្និបាត​សភា​ទាំងពីរ​របស់​ចិន​ ដែល​បានទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ពិភពលោក​ ។ ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ​យល់​ឃើញ​ថា​ មហាសន្និបាតនៃ​សភា​​ទាំងពីរ​របស់​ចិនឆ្នាំ​២០២០ មិន​ត្រឹមតែ​ជា​សញ្ញា​ដ៏​សំខាន់​សម្រាប់​សង្កេត​មើល​ពី​នយោបាយ​និង​សេដ្ឋកិច្ច​ចិន​ប៉ុណ្ណោះទេ​ ថែ​មទាំង​ជា​វេទិកា​មួយ​សម្រាប់​ស្វែងយល់​ពី​សមិទ្ធផលជា​​យុទ្ធសាស្ត្រ​សំខាន់​ៗរបស់​ចិន​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ផងដែរ​ ។

     ទីភ្នាក់​ងារ​ព័ត៌មាន​Bloomberg បាន​ចុះផ្សាយ​ដំណឹង​ថា​ ថ្វី​ត្បិត​តែ​មហាសន្និបាតនៃ​សភា​​ទាំងពីរ​របស់​ចិនឆ្នាំនេះ​បាន​ពន្យារពេល​បើក​ធ្វើក៏​ដោយ​​ ប៉ុន្តែ​នេះ​ជា​សញ្ញា​បង្ហាញ​ថា​ ប្រទេស​ចិន​បាន​រៀចចំ​ជា​ប្រក្រតី​ឡើង​វិញ​ហើយ​ ។

ជំងឺ​កូវីដ​ ១៩ បាន​និងកំពុង​រីក​រាល​ដាល​លើ​ពិភពលោក​ ប្រទេស​ចិន​បាន​ផ្តួច​ផ្តើម​គំនិត​ឱ្យ​បង្កើត​សហគមន៍​រួម​វាសនា​សុខភាព​មនុស្ស​ជាតិ​ ។ កាសែត​ « The Japan Times»បាន​ចុះ​ផ្សាយ​ដំណឹង​ថា​ អ្នក​ជំនាញ​ការទូត​ជាច្រើន​នឹង​សង្កេត​មើល​ពី​គោល​នយោបាយ​ការទូត​របស់​ចិន​តាម​​រយៈមហាសន្និបាតនៃ​សភា​​ទាំងពីរ​របស់​ចិន។

     កាសែត​« The Star »របស់​ប្រទេស​ម៉ាឡេស៊ី​បាន​សម្គាល់​ថា​  សុខាភិបាល​សាធារណៈនឹង​ក្លាយ​ជា​បញ្ហា​ពិភាក្សា​ជា​ចំណុច​ក្តៅ​ខណៈពេល​បើកធ្វើ​​​មហាសន្និបាតនៃ​សភា​​ទាំងពីរ​របស់​ចិន ។

     ក្រៅពីនេះ​ ប្រព័ន្ធផ្សព្វផ្សាយ​អន្តរជាតិ​ក៏បាន​យកចិត្តទុក​ចំពោះ​គោលនយោបាយ​ជំរុញ​សេដ្ឋកិច្ច​ចិន​និង​បញ្ហាឱកាស​ការងារ​ជាដើម​៕

图片默认标题_fororder_1

 

图片默认标题_fororder_2

 

图片默认标题_fororder_3

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស