孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃកិច្ចប្រជុំលើកទីបីនៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានថ្លែងថា ប្រឈមមុខនឹងការវាយប្រហារពីជំងឺឆ្លង ប្រទេសនានាគួរតែបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដើម្បីបង្ការកុំឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ

2020-05-21 14:00:25 cri

图片默认标题_fororder_1

    រសៀល​ថ្ងៃទី២០ខែឧសភា​ មជ្ឈមណ្ឌល​ព័ត៌មាននៃ​កិច្ចប្រជុំ​លើកទីបី​នៃមហាសន្និបាត​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី១៣​បានបើកធ្វើ​សន្និសីទ​សារព័ត៌មាន​ ។​ លោក​ Guo Weimin ​អ្នកនាំពាក្យនៃ​មហាសន្និបាត​សភាប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​បានថ្លែងថា​ ប្រឈមមុខនឹង​ការវាយប្រហារ​យ៉ាងខ្លាំង​ពីជំងឺកូវីដ១៩ ​ប្រទេសចិនបាន​ដាក់ចេញ​វិធានការ​និងគោលនយោបាយ​មួយចំនួន​សម្រាប់​ទប់ទល់​ និយាយជារួម​ ស្ថានភាព​អភិវឌ្ឍន៍នៃ​សេដ្ឋកិច្ច​សង្គមបាន​រក្សាស្ថិរភាព​ជាទូទៅ ។

图片默认标题_fororder_3

图片默认标题_fororder_2

    លោកបាន​គូសបញ្ជាក់ថា​ ប្រទេសនានា​គួរតែបង្កើន​សាមគ្គីភាពនិង​កិច្ចសហប្រតិបត្តិការ ​តែសម្រួល​គោលជំហរនៃ​គោលនយោបាយ​ គាំពារ​ខ្សែសង្វាក់​ឧស្សាហកម្ម​ទូទាំងពិភពលោក​ និងស្ថិរភាព​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​ បង្ការកុំឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ ​តែមិនត្រូវ​មានទំនាស់​ជាមួយនឹង​ប្រទេស​ជិតខាង ​ឬដាក់​ប្រទេសណា​ឱ្យនៅឯកោ​នោះទេ​ ហើយក៏​មិនអាចធ្វើឱ្យ​បញ្ហាជំងឺឆ្លង​ទៅជា​នយោបាយ​ដោយ​ការមួលបង្កាច់ ​ចោទប្រកាន់​និង​បដិបក្ខ​គ្នានោះទេ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស