李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបចំពោះករណីថាតើចិននឹងចាត់វិធានការតបតវិញចំពោះអូស្រ្តាលីឬទេ

2020-05-21 15:33:03 cri

       នៅក្នុង​សន្និសីទកាសែត​ជា​ប្រចាំ​នៃក្រសួង​ការបទេស​ចិន​កាលពី​ថ្ងៃទី​ ២០ ខែ​ឧសភា​ ​មាន​អ្នក​កាសែត​សួរថា​ តើ​ចិន​នឹង​ចាត់​វិធានការ​តបតវិញ​ចំពោះ​អូស្ត្រាលី​ឬទេ​ ?  ទាក់ទិន​នឹង​ករណី​នេះ លោក Zhao Lijian អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ឆ្លើយ​តប​ថា​ ប្រទេស​ចិន​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​ការ​​អភិវឌ្ឍទំនាក់ទំនង​មិត្តភាព​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដោយ​ឈរ​លើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញទៅមក​និងភាព​​ស្មើគ្នា​ ។​ ​ប្រទេស​ចិន​មិន​ដែល​បំផ្លាញ​អ្នក​ដទៃ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួននោះ​​ទេ មានតែ​​ផ្តួច​ផ្តើម​គំនិត​ជា​និច្ចឱ្យ​ស្វែងរក​ចំណុចឯកភាព​​ និង​រក្សា​ទុក​ការ​ខ្វែង​គំនិត​នៅ​មួយ​អន្លើសិន​​ ដើម្បី​កិច្ច​សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ​ ។ យើង​​រំពឹង​ថា​ អូស្ត្រាលី​និង​ចិន​មាន​ទិសដៅ​ដូច​គ្នា ។

 

图片默认标题_fororder_赵立坚

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស