马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ៖សេដ្ឋកិច្ច​ប្រទេស​ចិន​កំពុង​ពន្លឿន​ការ​ស្តារ​ឡើងវិញ​ដោយ​មិនខ្លាច​សាក​ល្បងសមត្ថភាព​ពី​ជំងឺ​ឆ្លង

2020-05-21 14:24:18 cri

    មហាសន្និបាត​នៃសភា​ទាំង​ពីរ​របស់​ប្រទេស​ចិន​កំពុងបើកធ្វើ​នៅ​ទីក្រុង​ប៉េកាំង។តើ​ប្រទេស​ចិន​នឹង​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​ចាត់ចែង​ការ​ងារទប់ទល់​នឹង​ជំងឺ​ឆ្លងផងនិង​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​សង្គម​ផង​គឺ​ទទួលបាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សហគមន៍​អន្តរជាតិ។​ទិន្នន័យ​ជាច្រើន​បាន​បង្ហាញថា ​ប្រទេស​ចិន​អាច​សម្រេច​ទិសដៅ​ភារកិច្ច​អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ក្នុងតាម​ពេល​កំណត់។​

    តាំងពី​ផ្ទុះករណី​ជំងឺ​ឆ្លង​មក ​សូចនាករណ៍សេដ្ឋកិច្ច​មួយ​ចំនួន​របស់​ប្រទេស​ចិន​បង្ហាញ​ថា ​សេដ្ឋកិច្ច​កំពុង​ពន្លឿន​ការ​ស្តារ​ឡើង​វិញ។​ឧត្តម​ភាព​ខាង​មូលដ្ឋាន​ឧស្សាហកម្ម​និង​ប្រភព​ធនធាន​មនុស្សរបស់​ប្រទេស​ចិន​នៅតែមានដដែល ​​ចរាចរណ៍​ទំនិញ​និង​ហេដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍​ដ៏​ល្អ​ពេញលេញ​ដែល​អាច​បម្រើ​ការ​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុង​រយៈពេល​មធ្យម​និង​យូរ​ដោយ​មាន​ប្រសិទ្ធ​ភាព។​លើស​ពី​នេះ​ទៅ​ទៀត ​ប្រទេស​ចិន​កំពុង​ធ្វើ​ឱ្យស៊ី​ជម្រៅ​នូវ​កំណែទម្រង់​និង​ការ​បើក​ទូលាយ​ចំពោះអន្តរជាតិ​ឥតឈប់ឈរដើម្បីជំរុញ​ការ​ច្នៃប្រឌិត​ថ្មី​។​

    ទំនុកចិត្ត​របស់​ពិភពលោក​ចំពោះ​ទីផ្សារ​ប្រទេស​ចិន​គឺ​មិន​ផ្លាស់ប្តូរ​ទេ​ដោយសារ​ប្រការ​ខាង​លើទាំង​នេះ។សហគ្រាសឆ្លងដែន​ជាច្រើន​ដូច​ជា​  ក្រុមហ៊ុនWalmart និង ក្រុមហ៊ុនExxon Mobilជាដើម​បានបញ្ចេញ​សំឡេង​គាំទ្រដល់​សេដ្ឋកិច្ច​ប្រទេស​ចិន។មាន​សហគ្រាស​បរទេស​ប្រហែល​៤០%បាន​បង្ហាញថានឹង​បង្កើន​ការ​បណ្តាក់ទុនក្នុង​ប្រទេស​ចិន​នា​ពេល​ខាង​មុខ​នេះ។​

 

លោកPierre Picquartសាស្រ្តាចារ្យនៃ​សកលវិទ្យាល័យ​ទី​៨​នៃ​ក្រុង​ប៉ារីស​ប្រទេស​បារាំងបាន​យល់ឃើញថា​ ​ការបើក​មហាសន្និបាតនៃសភាទាំងពីរ​ជា​សញ្ញាកត់​សម្គាល់ថា សេដ្ឋកិច្ច​ប្រទេស​ចិន​បាន​ដើរ​ឆ្ពោះ​ទៅ​រក​ការ​ស្តារ​ឡើងវិញ​ហើយ ​ពិភពលោក​រឹតតែ​ផ្តោតការ​យកចិត្តទុកដាក់​ទៅ​លើ​ប្រទេស​ចិន​ជាង​កាលពីមុនទៅ​ទៀត។​

មហាសន្និបាតនៃសភាទាំងពីរ​របស់​ប្រទេស​ចិន​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ជុំវិញការ​ស្តារ​និង​អភិវឌ្ឍ​សេដ្ឋកិច្ចក្នុង​ន័យបន្ត​បញ្ចូល​កម្លាំង​ចលករដ៏មាន​ស្ថិរភាពសម្រាប់​សេដ្ឋកិច្ច​ពិភពលោក​។

អ្នកបកប្រែ:马小青
ប្លុកពិសេស