马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​ស្ថាប័ន​ប្រឹក្សា​នយោបាយ​កំពូល​នៃ​ប្រទេស​ចិន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំង

2020-05-21 16:46:54 cri

图片默认标题_fororder_1126016199_15900688360691n

 

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នៃស្ថាប័ន​ប្រឹក្សា​នយោបាយកំពូល​នៃ​ប្រទេស​ចិន​បាន​បើក​ធ្វើ​នៅ​ក្រុង​ប៉េកាំងនា​ថ្ងៃ​ទី​២១​ខែ​ឧសភា ​ក្រោម​អធិបតីភាព​ថ្នាក់​ដឹកនាំ​បក្ស​និង​រដ្ឋ​ចិនមាន​ដូចជា​អគ្គ​លេខាធិការ​បក្ស​លោក​ស៊ីជីនភីង​ជា​ដើម​។

ដោយសារ​រង​ឥទ្ធិពល​ពី​ករណី​ជំងឺ​កូវីដ១៩ ​កិច្ច​ប្រជុំ​ប្រចាំឆ្នាំ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ដែល​ត្រូវ​បើក​ធ្វើ​នៅ​ថ្ងៃ​ទី​៣​ខែ​មីនា​រៀងរាល់​ឆ្នាំចាប់ពី​ឆ្នាំ​១៩៩៨​មក​ត្រូវ​បាន​ពន្យារ​ពេល​មក​បើក​ធ្វើ​ក្នុង​ត្រីមាសទី​២​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​២២ឆ្នាំ។ជា​កិច្ច​ចាប់ផ្តើម ​ថ្នាក់​ដឹកនាំ​បក្ស​និង​រដ្ឋ​ចិន​មាន​ដូចជា​លោក​ស៊ីជីនភីង​ជា​ដើម​និង​សមាជិក​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ដែល​វត្តមានក្នុង​កិច្ច​ប្រជុំបាន​ឈរស្មឹងស្មាធិ៍​ដើម្បី​គោរព​វិញ្ញាណក្ខន្ធវីរជន​បាន​ពលីជីវិត​និង​បងប្អូនរួម​ជាតិដែល​បាន​ស្លាប់​ដោយ​ករណី​ជំងឺ​កូវីដ​១៩។

កិច្ច​ប្រជុំនៃ​មហា​សន្និបាតលើក​នេះ​មាន​រយៈពេល​៧ថ្ងៃ​ដែល​មាន​សមាជិក​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចំនួន​ជាង​២ពាន់​នាក់​មកពី​គ្រប់​គណបក្ស​ ​​គ្រប់​ជនជាតិនិង​គ្រប់​មជ្ឈដ្ឋាននឹង​ពិនិត្យ​ពិភាក្សារបាយការណ៍​ការងារ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​និង​ស្តាប់​និង​ពិគ្រោះ​ពិភាក្សា​អំពី​របាយការណ៍​ការងារ​រដ្ឋាភិបាល ​ដើម្បី​លើក​ជា​សំណើ​និង​មតិ​យោបល់​ជុំវិញ​គោលការណ៍​ណែនាំខាង​នយោបាយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចនិង​សង្គមកិច្ច​ជាតិ។

图片默认标题_fororder_微信图片_20200521164757

图片默认标题_fororder_微信图片_20200521164805

图片默认标题_fororder_微信图片_20200521164508

图片默认标题_fororder_微信图片_20200521164517

អ្នកបកប្រែ:马小青
ប្លុកពិសេស