孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតនៃសភាទាំងពីររបស់ចិនឆ្នាំ២០២០នេះមានលក្ខណៈពិសេសអ្វីខ្លះ?

2020-05-21 15:14:16 cri

图片默认标题_fororder_1135788499

    មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិនឆ្នាំ​២០២០ដែល​ត្រូវពន្យារពេល​បើកធ្វើ​ដោយសារ​ជំងឺកូវីដ១៩បាន​បើកធ្វើនៅ​ថ្ងៃទី២១​ខែឧសភា​ជាផ្លូវការ ​។ ឥស្សរជន​អ្នកសង្កេត​ការណ៍​សម្គាល់ថា ​នេះជាកិច្ចប្រជុំ​ពិសេស​មួយលើក ។

    បច្ចុប្បន្ននេះ​ ជំងឺកូវីដ១៩​នៅតែ​កំពុងរាតត្បាត​លើពិភពលោក ​ហើយ​ការវាយប្រហារ​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក​នៅតែបន្ត​ទៀត ។ ​នេះគឺជា​មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិន​ដែលបើកធ្វើ​ក្នុងសភាពការណ៍​កើតមាន​ហេតុការណ៍​សុខាភិបាល​សាធារណៈ​ជាសកល​ដែលស្រាប់តែ​ផ្ទុះឡើង​ដ៏ធ្ងន់ធ្ងរបំផុត​ចាប់តាំងពី​សង្គ្រាម​លោក​លើកទីពីរ ​។ ឆ្លងតាម​ការទប់ទល់នឹង​ជំងឺកូវីដ១៩​លើកនេះ​ ប្រជាជនចិន​ទទួលបាន​ទំនុកចិត្តពី​បក្សកុម្មុយនិស្តចិន​ របបចិន ​សមត្ថភាព​គ្រប់គ្រងរបស់ចិន​និង​កិច្ចសហប្រតិបត្តិការ​ជាសកល​ ។ ​ក្នុងនាមជា​ប្រទេស​មួយក្នុង​ចំណោម​អង្គភាព​សេដ្ឋកិច្ច​សំខាន់ៗលើ​ពិភពលោក​ដែលដើរចេញ​ពីវិបត្តិជំងឺឆ្លង​មុនគេបង្អស់ ​សកម្មភាព​របស់ចិន​ត្រូវបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ ។ នៅក្នុង​មហាសន្និបាតនៃ​សភាទាំងពីរ​របស់ចិនឆ្នាំនេះ​ ប្រទេសចិន​មុខជានឹង​បង្ហាញពី​ជំនឿចិត្ត​យ៉ាងខ្លាំង​ដែលអាច​យកឈ្នះលើ​ជំងឺឆ្លងនិង​រួមគ្នាបង្កើត​អនាគត​ដ៏ល្អបវរនៃ​ពិភពលោក​ក្រោមទស្សនៈ​បង្កើតសហគមន៍​រួមវាសនា​មនុស្សជាតិ​ជាមិនខាន ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស