李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនផលិតកម្មវិធីដោយប្រើបច្ចេកទេស5G+8K ជាលើកដំបូងនៅក្នុងប្រទេសចិន

2020-05-20 16:58:46 cri

       ដើម្បី​អបអរសាទរ​មហាសន្និបាត​នៃ​សភា​ទាំងពីរ​របស់ចិន​ឆ្នាំ​២០២០  អគ្គ​ស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បានផលិតកម្មវិធី​ផ្សាយ​ផ្ទាល់​ដោយ​ប្រើបច្ចេកវិទ្យា​ 5G+8K ជា​លើក​ដំបូង​នៅក្នុងប្រទេស​ចិន​ ។ កាលពី​ថ្ងៃទី ១៩ ខែ​ឧសភា​ អគ្គ​ស្ថានីយ​នេះ​បាន​រៀបចំ​ធ្វើ​ពិធី​ចាប់​ដំណើរ​ការ​នូវ​សប្តាហ៍សកម្មភាពផ្សព្វ​​​ផ្សាយ​នូវ​ការ​ច្នៃប្រឌិត​ថ្មី​និងការ​​ប្រើប្រាស់​បច្ចេកវិទ្យា  “ 5G+4K/8K+AI ” ។

ភ្ញៀវកិត្តិយស​បាន​អញ្ជើញទស្សនា​ភាព​យន្តឃោសនាទម្រង់​​​ 8K នៃ​អគ្គ​ស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​ ។​ នេះ​បាន​បង្ហាញ​ពី​សមិទ្ធផល​នៃ​ការ​ប្រើ​ប្រាស់​​បច្ចេកវិទ្យា ​ “ 5G+4K/8K+AI ”  ក្នុងនោះ​មាន​ដូច​ជា​ សកម្មភាព​អបអរ​សាទរ​ខួប​ ៧០ ឆ្នាំ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​ និង​កម្មវិធី​រាត្រី​សមោសរ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិនឆ្នាំ​២០២០ជាដើម ។ ពេល​ផ្សាយ​ព័ត៌មាន​ស្តីពី​​មហាសន្និបាត​នៃ​សភា​ទាំងពីរ​របស់ចិន​ឆ្នាំ​២០២០   អគ្គ​ស្ថានីយវិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាម   ​បណ្តាញ​ 5G  ឯវីដេអូ​8K នឹង​ត្រូវដាក់​​បញ្ចាំង​ផ្ទាល់​តាមវេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​និង​​អេក្រង់​​UHD លើស​ពី​ ៤​ សែន​គ្រឿង​នៅទីក្រុង​ធំៗ​ទូទាំងប្រទេស​។​

លោក​ShenHaixiong អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​​​បាន​ថ្លែង​ថា ​ឆ្នាំ​២០២០ អគ្គ​ស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​នឹង​ខិត​ខំប្រឹងប្រែង​ដើម្បី​បង្កើត​​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់ទម្រង់​លំដាប់​ឈានមុខ​លើ​ផ្ទៃអន្តរជាតិ​ ។

 

图片默认标题_fororder_2222

图片默认标题_fororder_2222ប

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស