马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​ប្រកាស​ពី​សភាពការណ៍​អនុវត្ត​ទិស​ដៅភារកិច្ច​នៃ​របាយការណ៍​ការងារ​រដ្ឋាភិបាល​ឆ្នាំ២០១៩

2020-05-20 15:09:29 cri

    ខណៈពេល​មហាសន្និបាតនៃ​សភាទាំងពីរ​របស់​ប្រទេស​ចិន​ជិតនឹង​បើកធ្វើ ​ក្រុមប្រឹក្សា​កិច្ចការ​រដ្ឋ​ចិន​បាន​ប្រកាស​ពី​សភាពការណ៍​អនុវត្តទិសដៅ​ភារកិច្ច​នៃ​របាយការណ៍​ការងារ​រដ្ឋាភិបាល​ឆ្នាំ២០១៩កាលពីថ្ងៃ​ទី​១៩ខែ​ឧសភា ​ក្នុងនោះមានទិសដៅ​ភារកិច្ច​ចំនួន៣៨បាន​សម្រច​រួចរាល់ហើយ។​

    ផលិតផលក្នុង​ស្រុកសរុបនៃ​ប្រទេស​ចិន​ក្នុង​ឆ្នាំ២០១៩ត្រូវជា​ជាង៩៩ទ្រីលានយាន់​ប្រាក់​ចិនដែលបាន​​កើន៦.1%បើ​ប្រៀបនឹង​ឆ្នាំ​២០១៨ដែល​ស្របនឹង​គោលដៅ​ដែល​បាន​កំណត់។

    ឆ្នាំ២០១៩ប្រទេស​ចិន​បាន​បន្ថែមឱកាស​ការងារ​ថ្មី​ចំនួន​១៣លាន៥សែន​២ម៉ឺននាក់​នៅ​តាម​ទី​ក្រុង​និង​ជនបទ ​អត្រា​បាត់បង់​ការងារ​តាម​ទី​ក្រុង​និង​ជនបទគឺ​៣.៦២%ដែល​បាន​សម្រេច​គោលដៅ​ប្រចាំ​ឆ្នាំ​។

    ឆ្នាំ២០១៩ប្រទេស​ចិនបាន​កាត់បន្ថយ​ពន្ធដារនិង​ថ្លៃ​សេវា​រដ្ឋបាល​លើស​ពី​២.៣ទ្រី​លាន​យាន់​​ប្រាក់ចិន។ចំនួនជនក្រីក្រនៅ​ជន​បទ​ទូទាំង​ប្រទេស​ចិន​ត្រូវ​បាន​កាត់បន្ថយ​១១លាន៩ម៉ឺន​នាក់។បាន​ស្តារ​និង​​សាងសង់​ផ្លូវ​ថ្នល់​នៅ​ជន​បទ​​សរុប២៩ម៉ឺនគីឡូម៉ែត្រ។

    គួរ​រំលឹក​ថា ​ទិសដៅ​ភារកិច្ច​ផ្សេងទៀត​ក្នុង​ផ្នែក​ជីវភាពរនៅ​របស់​ប្រជាជន​និង​ការការពារ​បរិស្ថាន​និង​អេកូឡូស៊ីជាដើមបាន​បញ្ចប់​ទាំង​ស្រុង​។

អ្នកបកប្រែ:马小青
ប្លុកពិសេស