马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

បទវិភាគ៖អ្នក​នយោបាយ​អាមេរិកយកបញ្ហាតៃវ៉ាន់ធ្វើ​ជា​ល្បែង​នយោបាយគឺ​មិន​ទទួល​បាន​ការ​គាំទ្រទេ

2020-05-20 14:48:50 cri

 

តាំងពី​ចូលខែឧសភាមក ​អ្នក​នយោបាយ​មួយ​ចំនួន​នៃ​អាមេរិក​បាន​ឃោសនាពី​វត្តមានរបស់​​តៃវ៉ាន់នៅ​មហាសន្និបាតសុខភាព​ពិភពលោក​ក្នុង​ន័យ​បង្វែរ​ភាព​ច្របូកច្របល់ក្នុងការបង្ការនិង​គ្រប់គ្រង​ជំងឺ​ឆ្លងក្នុង​ស្រុក​និងបង្ករឿង​ជា​មួយ​ប្រទេស​ចិន។ប៉ុន្តែ​ ការពិតគឺ​អាជ្ញធរតៃវ៉ាន់​ត្រូវបាន​បដិសេធ​ម្តងទៀតដោយ​មហា​សន្និបាត​សុខភាព​ពិភពលោក​។​​

សាធារណរដ្ឋ​ប្រជាមានិតចិនជា​តំណាង​ស្របច្បាប់​តែ​មួយ​គត់​នៃ​ប្រទេស​ចិន​ក្នុង​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ​ ​អង្គការ​សុខភាព​ពិភពលោក​បាន​រក្សា​ជំហរ​ឯកភាព​រួម​ជា​មួយ​អង្គការសហប្រជាជាតិ​លើ​បញ្ហា​នេះ។វត្តមាន​របស់​តំបន់​តៃវ៉ាន់នៃ​ប្រទេស​ចិននៅ​មហាសន្និបាតសុខភាព​ពិភពលោក​ត្រូវស្របតាម​គោលការណ៍​ប្រទេស​ចិន​តែ​មួយដែល​ជា​គោលការណ៍ជា​មូលដ្ឋាន​គ្រឹះដែលកំណត់ដោយ​សេចក្តី​សម្រេច​ចិត្ត​លេខ​២៧៥៨នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​និង​សេចក្តី​សម្រេចចិត្ត​លេខ​២៥.១នៃ​មហាសន្និបាតសុខភាព​ពិភពលោក​។អ្នក​នយោបាយ​អាមេរិកបាន​យល់ដឹង​យ៉ាង​ច្បាស់​អំពី​ប្រការនេះ ​ប៉ុន្តែពួកគេ​គ្រាន់​តែ​ចង់​ឆ្លៀតឱកាសបង្កហេតុតែ​ប៉ុណ្ណោះ។

តាម​ការពិត ​រដ្ឋាភិបាល​មជ្ឈិម​ចិន​បាន​ចាត់ចែង​ដោយ​សមរម្យ​ហើយ​ចំពោះការ​រៀបចំ​ឱ្យ​តំបន់​តៃវ៉ាន់​ចូលរួម​កិច្ច​ការ​សុខាភិបាល​ជាសកលក្រោម​ល័ក្ខខ័ណ្ឌ​គោលការណ៍​​ប្រទេស​ចិនមួយ​ ដើម្បី​ធានា​ឱ្យ​តំបន់តៃវ៉ាន់អាច​ទប់ទល់​ដោយ​ទាន់​ពេល​វាលា​និង​មាន​ប្រសិទ្ធ​ភាពខណៈតៃវ៉ាន់​ឬអន្តរជាតិ​កើត​មាន​ហេតុការណ៍​សុខាភិបាល​សាធារណៈ​ជា​បន្ទាន់ ​ដូច្នេះអាច​និយាយ​បាន​ថា ​តំបន់តៃវ៉ាន់​មិន​ដែល​ត្រូវបាន​បោះបង់​ចោល​ពី​ប្រព័ន្ធបង្ការជំងឺ​ឆ្លងជា​សកល​នៃ​អង្គការ​សុខភាព​ពិភពលោកនោះ​ទេ។

កាសែត Rheinische Postអាល្លឺម៉ង់បាន​ចុះ​ផ្សាយ​ដំណឹង​ឱ្យ​ដឹងនាពេល​កន្លង​ទៅនេះ​ថា ​ផលប្រយោជន៍​របស់​អាមេរិក​មិន​មាន​ការ​ទាក់​ទង​ជា​មួយ​តំបន់​តៃវ៉ាន់​ទេ ​គ្រាន់​តែយក​បញ្ហា​តៃវ៉ាន់​ជា​លេស​មួយ​ដើម្បី​បង្វែរ​ចំណាប់អារម្មណ៍​​ប្រជាជន​អាមេរិក​ចេញ​ពី​ភាព​អសមត្ថភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លងនិងបម្រើ​ប្រយោជន៍ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ខ្លួនតែ​បុណ្ណោះ។

អ្នកបកប្រែ:马小青

ពិភាក្សា()