ទស្សនាវដ្តី« The Lancet » ជាទស្សនាវដ្តីវេជ្ជសាស្ត្រដ៏ល្បីឈ្មោះបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៩ ខែឧសភាថា ក្នុងលិខិតរបស់លោកត្រាំ ប្រធានាធិបតីអាមេរិកជូនចំពោះអង្គការសុខភាពពិភពលោកកាលពីថ្ងៃទី ១៨ ខែឧសភា មានកំហុសជាក់ស្តែង។
លោកត្រាំបានសរសេរក្នុងលិខិតថា បន្ទាប់ពីការស៊ើបអង្កេត រដ្ឋាភិបាលអាមេរិកបានរកឃើញថា “អង្គការសុខភាពពិភពលោកបានធ្វេសប្រហែសចំពោះព័ត៌មានអាចទុកចិត្តបានដែលចេញផ្សាយដោយស្ថាប័នដូចជាទស្សនាវដ្តី« The Lancet »ជាដើមកាលពីដើមខែធ្នូ ឆ្នាំ ២០១៩ ឬមុនជាងនេះទៅទៀត ដែលបញ្ជាក់ថា ក្រុងវូហានបានលេចចេញការរីករាលដាលនៃវីរុសម្យ៉ាង ។ ”
ទាក់ទិននឹងករណីនេះ លោក Horton និពន្ធនាយកទស្សនាវដ្តី« The Lancet » បានឆ្លើយតបថា សេចក្តីថ្លែងការណ៍របស់លោកត្រាំមានកំហុសជាក់ស្តែង ។ ទស្សនាវដ្តី « The Lancet » មិនដែលចេញរបាយការណ៍ស្តីពីការរីករាលដាលនៃវីរុសឬជំងឺឆ្លងនៅក្រុងវូហានឬតំបន់ផ្សេងទៀតនៃប្រទេសចិននៅដើមខែធ្នូ ឆ្នាំ ២០១៩នោះទេ ។ ព័ត៌មានពាក់ព័ន្ធដែលបានចុះផ្សាយលើទស្សនាវដ្តី« The Lancet » ជាលើកដំបូងគឺកាលពីថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០ ។