孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិន​ឆ្នាំ២០២០​ជិតនឹង​បើកធ្វើ ​៧ចំណុច​សំខាន់ៗ​គួរឱ្យ​យកចិត្តទុកដាក់​

2020-05-20 15:19:37

    មហាសន្និបាត​នៃសភាទាំងពីរ​របស់ចិន​ឆ្នាំ២០២០​ជិតនឹងបើកធ្វើ​នៅក្រុងប៉េកាំង​ ។ មាន​៧វិស័យ​ដែលគួរឱ្យ​យកចិត្តទុកដាក់​៖ ​ទីមួយ ​ការបង្ការនិង​គ្រប់គ្រង​ជំងឺកូវីដ១៩ ​។ ទីពីរ ​ទិសដៅ​អភិវឌ្ឍន៍នៃ​សេដ្ឋកិច្ច​សង្គមឆ្នាំនេះ ​។ ទីបី ​តើអាច​សម្រេច​ទិសដៅ​ភារកិច្ច​លុបបំបាត់​ភាពក្រីក្រតាម​ពេលកំណត់​យ៉ាងដូចម្តេច ​? ។ ទីបួន ​ការធានាបាន​នូវការកសាង​សង្គមដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយគ្រប់​ជ្រុងជ្រោយ​ ។ ទី៥ ​សេចក្តី​ព្រាងច្បាប់នៃ​ក្រមស៊ីវិល​ ។ ទី៦​ ការធានាដល់​ជីវភាពប្រជាជន​ ។ ទី៧ ​គោលនយោបាយ​ជាមួយ​បរទេសរបស់​ចិននៅពេល​អនាគត ។

    លោក​បណ្ឌិត​ Michael ​Borchmann​ ដែល​សិក្សាអំពី​កិច្ចការអឺរ៉ុបនិង​អន្តរជាតិ​របស់អាល្លឺម៉ង់​បានថ្លែងថា ​ការបើកធ្វើ​មហាសន្និបាតនៃ​សភាទាំងពីរ​របស់ចិន​បានបង្ហាញពី​សញ្ញានៃ​ក្តីសង្ឃឹម​ចំពោះ​ពិភពលោក​ ។ ប្រសិទ្ធភាព​ទប់ទល់នឹង​ជំងឺកូវីដ១៩​របស់ចិនគឺ​លេចធ្លោ​ណាស់​ ស្ថានការណ៍​ស្តារ​ផលិតកម្ម​ឡើងវិញ​មានភាព​ល្អប្រសើរឡើង​​ ។ នេះជា​សញ្ញានៃ​ក្តីសង្ឃឹម​មួយចំពោះ​ប្រទេស​កំពុងរងឥទ្ធិពល​ពីជំងឺឆ្លង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស