邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ៖ បន្តខិតខំតស៊ូ ដើម្បីឱ្យជីវភាពរបស់យើងកាន់តែប្រសើរឡើង

2020-05-20 15:33:29 cri

      នៅខែឧសភានេះ ​ជនជាតិ Maonan ដែលជាជនជាតិភាគតិច​របស់​ចិន​ ដែល​មាន​ចំនួនមនុស្ស​ត្រឹម​តែ​ 11 ម៉ឺននាក់​  ​​​បាន​សម្រេច​នូវ​ការ​ចេញផុត​ពី​ភាពក្រីក្របំផុត​ទាំងស្រុង។ ​ ​ហើយ​ពេលថ្មីៗនេះ ​ប្រជាជន​ជនជាតិ​ Maonan ​បាន​សរសេរ​​សំបុត្រ​ថ្លែងអំណរគុណ​មួយ​ផ្ញើ​ជូន​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មធិការ​​មជ្ឈិម​បក្ស​កុម្មុយនិស្ត​​ចិន ​ដើម្បី​រៀបរាប់​នូវ​ទឹកចិត្ត​សោមនស្ស​​រីករាយ​របស់​ខ្លួន​បន្ទាប់ពី​បាន​ចេញ​ផុត​ពី​​ភាពក្រីក្រ។​

      ជាការឆ្លើយតប ​ លោក ស៊ី ជីនភីង ​បាន​ថ្លែង​​ថា ​ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់ ​ដោយបាន​ដឹងថា​​ឥឡូវ​នេះ​បងប្អូន​មាន​​ជីវភាពរស់នៅ​​ល្អ​​ប្រសើរ​ជាង​មុន​​។​ ​​ ​ក្នុងការ​សម្រេច​នូវ​ការកសាង​​​សង្គម​ដែល​​ប្រជាជន​​មាន​ជីវភាព​ធូរធារ​បង្អួរ​​ដោយ​គ្រប់​ជ្រុងជ្រោយ​​របស់​ប្រទេសចិន​ ​យើង​មិន​បោះបង់​ចោល​ជនជាតិ​ណាមួយនោះទេ​។ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​​ជនជាតិ​ភាគ​តិច​ជា​ច្រើន​របស់​​យើង​ បាន​​ចេញ​ផុត​ពី​ភាពក្រីក្រ​ទាំងស្រុង​ជា​បន្ត​បន្ទាប់​   ​ នេះជា​លទ្ធផល​សំខាន់​នៃ​ការងារ​ជួយ​លុប​បំបាត់​ភាព​ក្រីក្រ​​នៃ​​រដ្ឋាភិបាល​។ ​សង្ឃឹម​ថា​បងប្អូន​ជនរួមជាតិ​​ចាត់ទុក​ការចេញផុត​ពី​ភាពក្រីក្រ​ ជា​ទីចាប់ផ្តើម​ថ្មី​នៃ​ជីវិត​​ដ៏​ល្អ​បវរ​​​ បន្ត​ខិតខំ​តស៊ូ​ ​ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​​របស់​យើងទាំងអស់គ្នា ​កាន់តែ​ល្អប្រសើរ​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​​។

      លោក ស៊ី ជីនភីង បាន​សង្កត់​ធ្ងន់​​ផង​ដែរ​ថា​​៖   ​រដ្ឋបាល​គ្រប់​ជាន់​ថ្នាក់​ត្រូវ​ខិតខំ​ពុះពារ​ក្តីលំបាក​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ-19 ​ដើម្បី​ដណ្តើម​បាន​​ជ័យជំនះ​​ទាំង​ស្រុង​ក្នុង​ភារកិច្ច​លុប​បំបាត់​ភាពក្រីក្រ​របស់​ប្រទេសជាតិ៕​​​

图片默认标题_fororder_1126005856_15898789233641n

图片默认标题_fororder_1126005856_15898789233961n

图片默认标题_fororder_1126005856_15898789234251n

图片默认标题_fororder_1126005856_15898789234571n

图片默认标题_fororder_1126005856_15898789235231n

图片默认标题_fororder_1126005856_15898789234911n

图片默认标题_fororder_1126005856_15898789235541n

图片默认标题_fororder_1126005856_15898789235861n

图片默认标题_fororder_1126005856_15898789236191n

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស