កាលពីថ្ងៃទី១៨ខែឧសភា សន្និសីទលើកទី១៨នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣បានបិទបញ្ចប់នៅក្រុងប៉េកាំង ដោយបានបោះឆ្នោតអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃសន្និសីទលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ ។
លោកលីចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងថា សន្និសីទលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ជិតនឹងបើកធ្វើហើយ ។ នេះគឺជាសន្និសីទសំខាន់មួយលើកដែលបើកធ្វើក្នុងបរិបទដែលការរីករាលដាលនៃជំងឺកូវីដ១៩នៅក្រៅដែនមានសភាពតានតឹងនិងស្មុគស្មាញ ហើយប្រទេសចិនទទួលបានសមិទ្ធផលជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្ការនិងគ្រប់គ្រងជំងឺ វាមានសារៈសំខាន់ណាស់ចំពោះការសម្រេចការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ។ ត្រូវតែធ្វើការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងឱ្យបានល្អ ដើម្បីធានាឱ្យសន្និសីទចេះទទួលបានជោគជ័យដោយគាប់ប្រសើរ ៕