马小青
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

លោកMaZhaoxuថ្លែងថា ​សុន្ទរកថារបស់​លោក​ស៊ីជីនភីងមានអត្ថន័យសំខាន់​និងជ្រាលជ្រៅ​ក្នុង​ការ​ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​និងជា​ការ​ធ្វើ​ប្លន់គោលនៃ​ប្រព័ន្ធ​អភិបាលពិភពលោកនាពេល​អនាគត

2020-05-19 14:23:49 cri

 

លោកMaZhaoxuអនុរដ្ឋមន្រ្តី​ក្រសួងការបរទេស​ចិនបាន​ថ្លែងនៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ទី​១៨ខែ​ឧសភា​ថា ​តប​តាម​ការ​អញ្ជើញ ​លោក​ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែងសុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​ក្នុងមហាសន្និ​បាត​សុខភាព​ពិភពលោកដោយបាន​លើក​ឡើង​នូវ​គំនិត​ផ្តួច​ផ្តើម​ដ៏សំខាន់​មួយចំនួន​ក្នុងន័យលើក​កម្ពស់​ជំនឿចិត្តក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​លើ​ពិភពលោក ​ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​និងជា​ការ​ធ្វើ​ប្លន់គោលនៃ​ប្រព័ន្ធ​អភិបាលពិភពលោកនាពេល​អនាគត។

លោក​ស៊ីជីនភីងបាន​គូសបញ្ជាក់​ថា ​ការ​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឱ្យ​ពង្រឹងខ្សែការពារជំងឺឆ្លងជា​ភារកិច្ចសំខាន់បំផុត ​លោក​សូម​អំពាវនាវសហគមន៍​អន្តរជាតិ​ឱ្យ​បង្កើន​ការ​គាំទ្រផ្នែក​នយោបាយ​និង​ការផ្តល់​ថវិកាចំពោះ​អង្គការ​សុខភាព​ពិភពលោក។ប្រទេស​ចិន​នឹង​ផ្តល់​ជំនួយ​អន្តរជាតិ​ជា​ទឹកប្រាក់​២ពាន់លានដុល្លារ​អាមេរិកក្នុងរយៈ​ពេល​ពីរឆ្នាំ​សម្រាប់​គាំទ្រប្រទេស​រងឥទ្ធិពលពីជំងឺឆ្លងជា​ពិសេស​គឺ​ប្រទេស​កំពុង​អភិវឌ្ឍន៍ក្នុងការ​ប្រយុទ្ធប្រឆាំងជំងឺឆ្លងនិង​ស្តារសេដ្ឋកិច្ចនិង​ការ​អភិវឌ្ឍ​ឡើងវិញ។បន្ទាប់ពី​ប្រទេស​ចិន​បញ្ចប់​ការ​ស្រាវជ្រាវ​ ​ផលិតនិង​ប្រើប្រាស់នូវ​វ៉ាក់​សាំង​វីរុស​កូវីដ​១៩ ​​នឹងដាក់​​ឱ្យ​វ៉ាក់សាំង​នេះ​ប្រើ​ប្រាស់ជា​ផលិតផល​សាធារណៈលើ​ពិភពលោក។

លោកMaZhaoxuបានថ្លែងថា ​វិធាន​ការ​ទាំង​នេះ​បង្ហាញឱ្យ​ឃើញ​នូវ​ភាព​ទទួល​ខុសត្រូវ​របស់​ប្រទេស​ចិន​ចំពោះកិច្ចការ​សុខាភិបាល​សាធារណៈទូទាំង​ពិភពលោក​។ប្រទេសចិន​នឹង​ជំរុញ​សហគមន៍​អន្តរជាតិ​ឱ្យ​រួម​សាមគ្គីគ្នានិង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​យកឈ្នះ​លើ​ជំងឺ​ឆ្លងដើម្បី​កសាង​សហគមន៍​រួម​វាសនា​សុខភាព​មនុស្ស​ជាតិ។

អ្នកបកប្រែ:马小青

ពិភាក្សា()