邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣នឹងបើកធ្វើនៅសៀងហៃពីថ្ងៃទី 5-10 ខែវិច្ឆិកា

2020-05-19 15:45:56 cri

      ក្រសួង​ពាណិជ្ជកម្ម​ចិន​​បាន​ប្រាប់ឱ្យដឹង​កាលពី​ថ្ងៃទី ១៨ ខែឧសភាថា   ​ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ​ហៅកាត់​ CIIE ​លើកទី បី ​នឹង​ប្រារព្ធធ្វើ​នៅ​ទីក្រុង​សៀងហៃ ​ពី​​ថ្ងៃទី ៥ ដល់​ថ្ងៃទី ១០ ​ខែ​វិច្ឆិកា​។ ​បច្ចុប្បន្ន ​ទំហំ​តាំង​ពិព័រណ៍​​ដែល​​​សហគ្រាស​​ឈានមុខ​លំដាប់​​អន្តរជាតិ​​មួយចំនួន​​បាន​ចុះ​កិច្ចសន្យា​​ជាមួយ​​គណៈកម្មការ​រៀបចំ​ពិព័រណ៍​​លើសពី​ 5000 ​​ម៉ែត្រការ៉េ​​​ ​ដែល​ទំហំនេះ​ធំ​ជាង​ឆ្នាំទៅ។

      ក្រោម​សភាពការណ៍​ដែល​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​​ពិភពលោក​កំពុង​​រង​ការវាយប្រហារ​ពី​​ជំងឺ​កូវីដ​-19   ​​គណៈកម្មការ​​​រៀបចំ​ពិព័រណ៍ CIIE បាន​ត្រៀម​រួចរាល់​ហើយ  ​នូវ​គម្រោង​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​។​ ​ហើយ​ពិព័រណ៍​ CIIE ​លើកទី ៣ ​បាន​បន្ថែម​កន្លែង​តាំង​បង្ហាញ​ពិសេស ​ផ្នែក​​បង្ការ​ជំងឺ​ឆ្លង​និង​​សុខាភិបាល​សាធារណៈ ​ ​ផ្នែក​​សំចៃ​​ថាមពល​​  ​​និង​ការពារ​​​បរិស្ថាន​​​​​ជាដើម៕​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស