魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោកអំពាវនាវឱ្យរួបរួមកម្លាំងគ្នាទូទាំងពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងក្នុងមហាសន្និបាតសុខភាពពិភពលោក

2020-05-19 13:45:30 cri

    មហាសន្និបាត​សុខភាព​ពិភពលោក​លើកទី ​៧៣ ​បាន​បើក​ធ្វើ​កាលពី​ថ្ងៃទី ​១៨ ​ខែឧសភា​តាម​ប្រព័ន្ធ​វីដេអូ។​លោក ​Tedros​ Adhanom​ Ghebreyesus ​ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឱ្យ​រួម​សាមគ្គីគ្នា​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាសកល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​។​

    លោក ​Tedros​ Adhanom​ Ghebreyesus ​បាន​ថែ្លងថា ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​គឺជា​វិបត្តិ​សុខាភិបាល​ដ៏​ធំមួយ​នៅក្នុង​យុគសម័យ​របស់​ពួកយើង។​ពិភពលោក​មិន​មែន​ខ្វះ​ខាត​ឧបករណ៍ ​វិទ្យាសាស្ត្រ​ឬ​ធនធាន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នោះ​ឡើយ។​ប៉ុន្តែ​អ្វីដែល​កំពុង​ខ្វះខាត ​គឺ​ពាក្យសន្យា​ជាប់លាប់​សម្រាប់​ការ​ប្រើប្រាស់​ឧបករណ៍ ​វិទ្យាសាស្ត្រ​និង​ធនធាន​ទាំងនេះ​។​មនុស្សជាតិ​ត្រូវការ​ពិភពលោក​មួយ​ដែល​មាន​សុខភាព​រឹងមាំ ​មាន​សុវត្ថិភាព​និង​ប្រកបដោយ​យុត្តិធម៌ ​ដូច្នេះ ​ពួកយើង​ត្រូវការ​អង្គការ​សុខភាព​ពិភពលោក​ដែល​ប្រកបដោយ​ភាពរឹងមាំ​ជាង​ពេលមុនៗ។​

    ដោយសារតែ​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​កូវីដ​ ១៩ ​មហាសន្និបាត​សុខភាព​ពិភពលោក​បាន​ប្រារព្ធឡើង​ជាលើកដំបូង​តាម​ប្រព័ន្ធវីដេអូ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស