កាលពីថ្ងៃទី១៨ខែឧសភា ចំនួនករណីឆ្លងវីរុសកូវីដ១៩លើទូទាំងពិភពលោកត្រូវជា៤៦១៨៨២១ករណី ករណីស្លាប់៣១១៨៤៧នាក់។ករណីឆ្លងវីរុសកូវីដ១៩នៃសហរដ្ឋអាមេរិកលើសពី១លាន៥សែនករណី។វិធានការដកបម្រាមបិទប្រទេសរបស់រដ្ឋសមាជិកសហភាពអឺរ៉ុបបានចាប់ផ្តើមអនុវត្ត។
កាលពីថ្ងៃទី១៨ខែឧសភា ប្រទេសចិនបានរកឃើញករណីឆ្លងវីរុសកូវីដ១៩បន្ថែមថ្មី៦ករណី។ក្នុងនោះមាន៣ករណីនាំចូល ៣ករណីឆ្លងក្នុងស្រុក។ករណីឆ្លងវីរុសកូវីដ១៩គ្មានរោគសញ្ញា១៧ករណី។ទីក្រុងប៉េកាំងគ្មានរកឃើញករណីឆ្លងថ្មី៣៣ថ្ងៃជាប់ៗ។មហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិននឹងបើកធ្វើនៅទីក្រុងប៉េកាំងនាថ្ងៃទី២១ខែឧសភាខាងមុខ។ទីក្រុងប៉េកាំងបានធ្វើការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងរួចរាល់ហើយដើម្បីធានាឱ្យមហាសន្និបាតនៃសភាទាំងពីរអាចប្រព្រឹត្តទៅដោយរលូន។