魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានការិយាល័យក្រុមការងារដឹកនាំការកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនថែ្លងថា ដាច់ខាតមិនឱ្យជំងឺកូវីដ ១៩ ប៉ះពាល់ដល់ស្ថានភាពជាទូទៅនៃយុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រនោះទេដើម្បីធានាដល់ការសម្រេចឱ្យបាននូវទិសដៅភារកិច្ចនៃការយកឈ្នះលើកិច្ចការពុះពារឧបសគ្គដើម្បីកាត់បន្ថយភាពក្រីក្រឱ្យបានតាមពេលកំណត់

2020-05-19 15:05:47 cri

    ឆ្នាំនេះ​ជា​ឆ្នាំ​ដែល​ប្រទេសចិន​នឹង​សម្រេច​ការ​កសាង​នូវ​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រុបជ្រុងជ្រោយ​និងជា​ឆ្នាំ​ដែល​សម្រេច​បាន​នូវ​ផែនការ​អភិវឌ្ឍន៍ជាតិ ​"៥" ​ឆ្នាំ​ទី ​១៣ ​ហើយ​ក៏​ជា​ឆ្នាំ​ដែល​បាន​យក​ជ័យ​ជម្នះលើ​កិច្ចការ​ពុះពារ​ឧបសគ្គដើម្បីកាត់​បន្ថយ​ភាពក្រីក្រ​ផងដែរ។​ប្រធាន​ការិយាល័យ​ក្រុម​ការងារ​ដឹក​នាំ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​និង​អភិវឌ្ឍន៍​នៃ​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បាន​ថែ្លងនៅ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ​១៨ ​ខែឧសភា ​ថា ​ដាច់ខាត​មិនឱ្យ​ជំងឺ​កូវីដ​ ១៩ ​ប៉ះពាល់ដល់​ស្ថានភាព​ជា​ទូទៅ​នៃ​យុទ្ធនាការ​ពុះពារ​ឧបសគ្គ​ក្នុង​ការលុបបំបាត់​ភាពក្រីក្រ​របស់​ប្រទេសចិន​នោះឡើយ។​ជំហាន​បន្ទាប់មក​ទៀត ​រដ្ឋាភិបាល​នឹង​ត្រួតពិនិត្យ​ការងារ​លុបបំបាត់​ភាពក្រីក្រ​របស់​ស្រុក​ក្រីក្រ​ចំនួន ​៥២ ​និង​ភូមិក្រីក្រ​ចំនួន ​១១១៣ ​ដែល​មាន​ចំនួន​ប្រជាជន​ក្រីក្រ​ជាច្រើន​និង​ពិបាក​ក្នុង​ការ​លុបបំបាត់​ភាពក្រីក្រ​នៅទូទាំង​ប្រទេស ​និង​ដោះស្រាយ​បញ្ហា​លេចធ្លោ​ដើម្បី​ធានាដល់ការ​សម្រេចឱ្យបាននូវ​ទិសដៅភារកិច្ច​នៃការយកឈ្នះ​លើកិច្ចការ​ពុះពារ​ឧបសគ្គដើម្បី​កាត់​បន្ថយ​ភាពក្រីក្រ​ឱ្យ​បាន​តាម​ពេល​កំណត់៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស