李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហគមន៍អន្តរជាតិរំពឹងថា វិធានការនៃមហាសន្និបាតនៃសភាទាំងពីររបស់ចិនអាចជួយបន្ថែមជំនឿចិត្តចំពោះការអភិវឌ្ឍនៃពិភពលោក

2020-05-19 15:30:02

       ទាក់​ទិន​នឹង​​មហាសន្និបាត​នៃសភា​ទាំងពីរ​របស់​ចិន​ដែល​ជិត​នឹង​បើក​ធ្វើ​នា​ខាងមុខនេះ​  អ្នក​នយោបាយ​សំខាន់​ៗ​និង​អ្នក​ជំនាញ​នៃប្រទេស​ជាច្រើន​បាន​រំពឹង​ថា មហាសន្និបាតនៃ​សភា​ទាំងពីររបស់​ចិន​​នឹង​ដាក់ចេញ​គោលនយោបាយ​អភិវឌ្ឍន៍​កាន់តែ​ច្រើន​ ដើម្បីបន្ថែម​​ជំនឿ​ចិត្ត​ចំពោះ​ការ​ស្តារ​និងអភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោកឡើងវិញ​​ ។

លោក​ Pyotr Tolstoy អនុ​ប្រធាន​សភាជាតិឌូម៉ា​រុស្ស៊ី​បាន​ថ្លែង​ថា​​ យើងខ្ញុំបាន​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​វិធានការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដែល​នឹង​ដាក់ចេញ​ក្នុង​មហាសន្និបាតនៃ​សភា​ទាំងពីរ​របស់​ចិន​បន្ទាប់ពី​ប្រទេស​ចិន​បាន​ទប់​ស្កាត់​ការ​រីក​រាលដាលនៃជំងឺ​កូវីដ​ ១៩ ប្រកបដោយ​ប្រសិទ្ធភាព​ ។ បទពិសោធន៍​របស់​ចិន​នឹង​ជួយ​ដល់​ពួក​យើង ។

 

图片默认标题_fororder_1

 

លោក​ Friedrich អនុប្រធាន​នៃ​សភា​អាល្លឺម៉ង់​បាន​ថ្លែង​ថា​ រឿង​សំខាន់​បំផុត​បន្ទាប់ពី​បញ្ចប់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩ គឺ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ឱ្យ​បាន​​ខ្លាំងក្លា​​ ។ ​រឿង​ដែល​យើង​ផ្តោត​ការយកចិត្តទុក​​បំផុត​ក្នុង​ឆ្នាំ​​២០២០នេះ​ គឺ​ប្រទេស​ចិន​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ ​ហើយ​​វិធានការ​ទាំងនេះ​នឹង​មាន​​ឥទ្ធិពល​អ្វី​ខ្លះ​ចំពោះ​ទ្វីប​អឺរ៉ុប ។

 

图片默认标题_fororder_杜马

 

លោក​ Maringio ប្រធាន​សមាគម​ជំរុញ​ការអភិវឌ្ឍផ្លូវ​សូត្រ​ថ្មី​របស់​អ៊ីតាលី​បានថ្លែង​ថា​ តំណាង​ប្រជាជន​នៅ​តំបន់​នានា​នៃប្រទេស​ចិន​បាន​ឆ្ពោះទៅកាន់​ក្រុង​ប៉េកាំង​ដើម្បី​ចូលរួម​មហាសន្និបាត​នៃ​សភា​ទាំងពីរ​ នេះ​បាន​បង្ហាញយ៉ាង​ជាក់​ស្តែង​​ថា​ ប្រទេស​ចិន​បាន​យកឈ្នះ​លើ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូរីដ​ ១៩ ហើយ​។

 

图片默认标题_fororder_弗里德里希

 

លោក​ Xavier Rolet ប្រធាន​​ក្រុមប្រឹក្សា​ភិបាល​នៃ​ផ្សារ​មូលបត្រ​ប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​បាន​ថ្លែង​ថា​ តើ​ត្រូវ​ធ្វើយ៉ាង​ដូចម្តេចដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ស្រប​នឹង​ពេលទប់​ស្កាត់​ការ​រីករាល​ដាលឡើងវិញ​នូវ​ជំងឺ​កូវីដ​ ១៩ ប៉ុន្មាន​ខែ​ខាងមុខ​នេះ​ជា​រយៈពេល​ដ៏​សំខាន់​បំផុត​ ។ ប្រទេស​ចិន​ជា​អ្នក​ត្រួសត្រាយ​មុនគេ​ក្នុង​វិស័យ​នេះ​ ដូច្នេះ​​យើង​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​​បំផុតចំពោះ​វិធានការ​ដែល​នឹង​ដាក់ចេញ​ក្នុង​មហាសន្និបាតនៃ​សភា​​ទាំងពីររបស់​ចិន​ ។

 

图片默认标题_fororder_马林叫

 

អ្នកបកប្រែ:李庆莉
ប្លុកពិសេស