孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

តំណាងចិន​ដែលចូលរួម​មហាសន្និបាត​សុខភាព​ពិភពលោក​អំពាវនាវឱ្យ​ភាគីនានា​រួមសាមគ្គីគ្នា ​ដើម្បីគាំទ្រ​តួនាទី​ដឹកនាំរបស់​អង្គការសុខភាព​ពិភពលោក​​​

2020-05-19 15:11:33 cri

    កាលពី​ថ្ងៃទី១៨​ខែឧសភា ​មហាសន្និបាត​សុខភាព​ពិភពលោក​លើកទី៧៣​បានបើកធ្វើ​តាម​ប្រព័ន្ធ​វីដេអូជាសកល​ ដែល​ផ្តោតសំខាន់​លើជំងឺកូវីដ១៩ ។ ​លោក​ Ma ​Xiaowei ​ប្រធាន​គណៈប្រតិភូចិន​បានថ្លែងថា​ វីរុស​កូវីដ១៩ជា​សត្រូវរួមរបស់​មនុស្សជាតិ​ទាំងមូល ​។ ប្រទេសចិន​បានខិតខំ​ប្រឹងប្រែងនិង​ធ្វើការលះបង់​ជាច្រើន​ បច្ចុប្បន្ននេះ​ ការរាតត្បាត​ក្នុងដែន​ប្រទេសខ្លួន​បានត្រូវ​កាត់ផ្តាច់​ជាមូលដ្ឋានហើយ​ ប្រទេសចិន​ចងចាំ​មិនភ្លេចនូវ​ការគាំទ្រដ៏​ថ្លៃថ្លាពី​សហគមន៍​អន្តរជាតិ ។​ លោកសូម​អំពាវនាវឱ្យ​ភាគីនានា​រួមសាមគ្គីគ្នា​ គាំទ្រ​តួនាទី​ដឹកនាំរបស់​អង្គការ​សុខភាព​ពិភពលោក​ ប្រឆាំងជា​ដាច់ខាត​ចំពោះ​ពាក្យចចាមអារាម​និង​ការមួលបង្កាច់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស