郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចេញផ្សាយបទវិភាគអន្តរជាតិជាបន្តបន្ទាប់ដើម្បីរិះគន់និងច្រានចោលអ្នកនយោបាយអាមេរិក ប្រព័ន្ធសារព័ត៌មានបរទេសសំខាន់ៗបានផ្សព្វផ្សាយបទវិភាគទាំងនេះយ៉ាងទូលំទូលាយ

2020-05-17 15:03:32 cri

    នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចេញផ្សាយបទ​វិភាគអន្តរជាតិ​​​ជាបន្ត​បន្ទាប់ ដូចជា​បទ​វិភាគ «លោក Pompeoដែល​ផ្សព្វ​ផ្សាយ​វីរុស​នយោបាយកំពុង​ក្លាយ​ជា​សត្រូវ​រួម​របស់​មនុស្សជាតិ ​»​ «  លោ​ក Pompeo ​ដែល​បានប្រព្រឹត្តិ​​កំហុសធំ​ទាំង​​​ ៤ បាន​ប្រាស​ចាក​ពី​សារជាតិ​នៃ​​មនុស្ស​ »​និង​«​អ្នក​នយោបាយ​អាមេរិក​ដែល​ដើរ​ផ្លូវ​ខុសមិន​មែន​ប្រលែង​ជា​មួយ​ភ្លើង​ទេ តែគឺ​ប្រលែង​ជា​មួយ​ជីវិត​»ជា​ដើម ​បាន​លាត​ត្រដាង​អ្នក​នយោបាយ​អាមេរិក​ប្រឆាំង​ប្រទេស​ចិន​បាន​ពង្រីក​ធំការ​ទម្លាក់​កំហុស​ទៅ​ឱ្យ​ប្រទេស​ចិន​ ប៉ុន​បង់​ច្រាល​ចោ​ល​ទំនួល​ខុស​ត្រូវ​ខាង​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង បង្វែរ​ក្រសែក​ភ្នែក​ក្នុង​ស្រុក​ បោក​បញ្ជោត​សន្លឹក​ឆ្នោត​ បទ​វិភាគ​ទាំង​នេះ​បាន​គូស​បញ្ជាក់​ថា អ្នក​នយោបាយ​អាមេរិក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​​រាតត្បាតនៅ​លើ​ពិភពលោកទាំងមូល​នៃ​ជំងឺ​ឆ្លង​ ព្រម​ទាំង​បាន​លើក​ឡើងថា សហគមន៍​អន្តរជាតិត្រូវ​ធ្វើការ​​ស៊ើប​អង្កេត​ចំពោះ​ការងារប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​អាមេរិក​ដែល​គួរ​ឱ្យ​ចោទ​ជា​មន្ទិល​សង្ស័យ ។

    កម្មវិធី​«​ព័ត៌មាន​ប្រចាំ​ថ្ងៃ»​នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​បានចាក់​​ផ្សាយ​​«​បទ​វិភាគអន្តរជាតិ​​»មួយ​ចំនួនជា​បន្ត​បន្ទាប់​  ទីភ្នាក់ងារសារព័ត៌មាន​​វីដេអូ​អន្តរជាតិ​បាន​ចាក់​ផ្សាយ​ឈុត​ឆាត​ពាក់ព័ន្ធ​នៃ​កម្មវិធី​«​ព័ត៌មាន​ប្រចាំ​ថ្ងៃ»  កម្មវិធី​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​នៃ​ស្ថានីយ​ទូរទស្សន៍​អន្តរជាតិ និង​ព័ត៌មាន​ជា​ច្រើនភាសា ដែល​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​មតិ​អន្តរជាតិ​ ។ ​ប្រព័ន្ធ​សារព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ជាង​១០០​បាន​ផ្សាយ​និង​ចុះ​ផ្សាយព័ត៌មាន​ពាក់ព័ន្ធ ក្នុង​នោះ​បូក​រួម​ទាំង​​បណ្តាញសារ​ព័ត៌មាន​អាមេរិក​ CNN ក្រុមហ៊ុន​វិទ្យុ​សំលេង​អង់គ្លេស BBC ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​២៤ ​ក្រុមហ៊ុន​វិទ្យុ​និង​ទូរទស្សន៍​អ៊ីតាលី ក្រុម​ហ៊ុន​វិទ្យុ​ជាតិ​រុស្ស៊ី ស្ថានីយ​ទូរទស្សន៍​ Al Jazeera​នៃ​ប្រទេ​សកាតា ព្រម​និង​កាសែត​ The Wall Street ទស្សនាវដី្ត​ Newsweek របស់​អាមេរិក កាសែត​ The Times របស់​អង់គ្លេស​ និង​ទីភ្នាក់​ងារ​ព័ត៌មាន​បារាំង​ជា​ដើម​ ។

    ពី​ថ្ងៃទី ១ ដល់​ទី ៣​នៃ​ខែ​ឧសភា​ ប៉ុស្តិ៍​ព័ត៌មាន​ក្នុង​ស្រុក​និង​ប៉ុស្តិ៍​ព័ត៌មាន​អន្តរជាតិ​នៃ​​បណ្តាញសារ​ព័ត៌មាន​អាមេរិក​​CNN ក៏​បាន​ចាក់​ផ្សាយ​ព័ត៌មាន​សរុប​៩​លើក​ក្នុង​៣ថ្ងៃជាប់ៗគ្នា​ថា ​ក្នុង​សប្តាហ៍​នេះ ស្ថានីយ​ទូរទស្សន៍​មជ្ឈិម​ចិន​បាន​ចាក់​ផ្សាយ​បទវិភាគ​ជា​រៀង​រាល់​ថ្ងៃ ដើម្បីឆ្លើយ​​តបនឹង​​ចោទ​ប្រកាន់ប្រទេស​ចិន​របស់​របស់​លោក​ Pompeo ​​​​រដ្ឋមន្ត្រី​ការ​បរទេស​​អាមេរិក​  ក្នុ​ងនោះ​មាន​បទវិភាគ​មួយ​បាន​លើក​ឡើង​ថា «លោក Pompeoដែល​ផ្សព្វ​ផ្សាយ​វីរុស​នយោបាយកំពុង​ក្លាយ​ជា​សត្រូវ​រួម​របស់​មនុស្សជាតិ ​»​ ។

图片默认标题_fororder_1

图片默认标题_fororder_2

    ថ្ងៃទី ៤ ខែ​ឧសភា វេបសាយ​នៃ​កាសែត​ The Wall Street ​​របស់​អាមេរិក​បាន​ចុះ​ផ្សាយ​អត្ថបទ ថា លោក​ Pompeo ​ចោទប្រកាន់​ម្ត​ងហើយ​ម្តង​ទៀត​ថា វីរុស​ជំងឺ​​កូវីដ​១៩​បាន​កើត​​ចេញ​ពី បន្ទប់​ពិសោធន៍​នៃ​ប្រទេស​ចិន ដែល​បាន​បណ្តាល​ឱ្យ​ប្រព័ន្ធ​សារព័ត៌មាន​ចិន​ខឹង​ក្តៅ​ក្រហាយ​ ។

图片默认标题_fororder_3

    ថ្ងៃទី ៣០ ខែ​មេសា ថ្ងៃទី១ ទី​៤ ខែ​ឧសភា  វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​​​VOA បាន​ដកស្រង់សរុប​១៧​លើក​​ពី​បទ​វិភាគ​ជា​ភាសា​អង់គ្លេស​របស់​ទូរទស្សន៍​មជ្ឈិម​ចិន​ដែល​មាន​ចំណង​ជើង​ថា « លោ​ក Pompeo ​ដែល​បានប្រព្រឹត្តិ​​កំហុសធំ​ទាំង​​​ ៤ បាន​ប្រាស​ចាក​ពី​សារជាតិ​នៃ​​មនុស្ស​​» ៕

图片默认标题_fororder_4

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស